ប្រធានាធិបតីអាមេរិក លោក Donald Trump បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម
(VOVWORLD) -នារសៀលថ្ងៃទី១២វិច្ឆិកា ប្រ ធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ច ថ្នាក់រដ្ឋនៅវៀតណាម តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋ លោក Tran Dai Quang ពីថ្ងៃទី១១ដល់ថ្ងៃទី១២វិច្ឆិកាឆ្នាំ២០១៧។
ប្រធានាធិបតីអាមេរិក លោក Donald Trump បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម
|
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Donald Trump បានអញ្ជើញជួបចរចារជាមួយប្រធានររដ្ឋវៀតណាម ជួបសម្តែងការគួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong និងជួបជាមួយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម។ នៅក្នុងបណ្តាជំនួប ភាគីទាំងពីរបានអះអាសារជាថ្មី ការសន្យាធ្វើឲ្យស៊ីជម្រៅថែម ទៀត ទំនាក់ទំនងដោយឈរ លើមូលដ្ឋាននៃសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ជាពិសេស គាំទ្រការបង្កើនទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕