ប្រធានាធិបតីអាមេរិក លោក ​Donald Trump ប្រកាស​ថាមិនទាន់​ត្រៀមខ្លួន​ជាស្រេច​ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងឡើយ

(VOVWORLD) -លោក Trump ក៏បានប្រកាសថា លោកមិនទាន់ត្រៀមខ្លួនជាស្រេចធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងឡើយ។
ប្រធានាធិបតីអាមេរិក លោក ​Donald Trump  ប្រកាស​ថាមិនទាន់​ត្រៀមខ្លួន​ជាស្រេច​ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងឡើយ - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump  និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong Un (រូបថត៖ vnanet.vn)

នាថ្ងៃទី ១៦ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump  បានបដិសេធមិនឆ្លើយសំនួរដែលថា តើថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានអញ្ជើញលោកធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងនៅក្នុងលិខិតមួយច្បាប់នាពេលថ្មីៗនេះដែរឬទេ។ លោក Trump ក៏បានប្រកាសថា លោកមិនទាន់ត្រៀមខ្លួនជាស្រេចធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងឡើយ។

កាសែតមួយច្បាប់ ដែលបានចុះថ្ងៃទី ១៥ ខែកញ្ញា បានដកស្រង់ប្រភពព័ត៌មានការទូត ដែលចាត់ទុកថា លោកប្រធាន Kim Jong Un បានអញ្ជើញលោក មកធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងតាមរយៈលិខិតមួយច្បាប់កាលពីខែមុន។ ទោះជាយ៉ាងណាក៏ដោយ ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃទី ១៦ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump  បានឲ្យដឹងថា បច្ចុប្បន្ននេះ មិនទាន់ជាពេលវេលាសមស្រប ដើម្បីលោកធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង។ លោកបន្តថា ប្រការនេះអាចប្រព្រឹត្តិទៅនាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ