ប្រធានាធិបតីអាមេរិក លោក Donald Trump អាចមានជំនួបជាមួយមេដឹកនាំ ស.ប.ប.ក

(VOVWORLD) -តាមលោក Donald Trump ថា លោកមានជំនឿជាក់ថា ស.ប.ប.ក បានអនុវត្តន៍សកម្មភាពជាក់ស្ដែង ដើម្បីឆ្ពោះទៅការលុបបំបាត់នុយក្លេអ៊ែរ។
ប្រធានាធិបតីអាមេរិក លោក Donald Trump អាចមានជំនួបជាមួយមេដឹកនាំ ស.ប.ប.ក - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយមេដឹកនាំ ស.ប.ប.ក លោក Kim Jong-un

ក្នុងការឆ្លើយសម្ភាសន៍នាថ្ងៃទី ២០ សីហា ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា លោកអាចជួបប្រជុំសារជាថ្មីជាមួយមេដឹកនាំ ស.ប.ប.ក លោក Kim Jong-un ព្រមទាំងការពាររាល់ការខិតខំប្រឹងប្រែងរបស់ វ៉ាស៊ីនតោន ក្នុងការបញ្ចុះបញ្ចូលព្យុងយ៉ាងឲ្យបោះបង់ចោលកម្មវិធី អភិវឌ្ឍន៍នុយក្លេអ៊ែររបស់ប្រទេសខ្លួន។ តាមលោក Donald Trump ថា លោកមានជំនឿជាក់ថា ស.ប.ប.ក បានអនុវត្តន៍សកម្មភាពជាក់ស្ដែង ដើម្បីឆ្ពោះទៅការលុបបំបាត់នុយក្លេអ៊ែរ។ ទោះជាយ៉ាងណាក៏ដោយថ្នាក់ដឹកនាំអាមេរិកក៏បានវាយតម្លៃថា ថ្វីបើមានប្រការល្អប្រលើរជាច្រើនជាមួយព្យុងយ៉ាងក៏ដោយ ប៉ុន្តែចិនលែងជួយឧបត្ថម្ភអាមេរិកអំពីបញ្ហាព្យុងយ៉ាងទៀតហើយ ដោយសារ ភាពតានតឹងពាណិជ្ជកម្មរវាងវ៉ាស៊ីនតោននិងប៉េកាំង។

ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនជាមួយមេដឹកនាំ ស.ប.ប.ក លោក Kim Jong-un សំដៅដោះស្រាយស្ថានភាពប្រឈមមុខដាក់គ្នាកាលពីឆ្នាំទៅមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ