ប្រធានាធិបតីអាមេរិក លោក Donald Trump អញ្ជើញមកដល់ទីក្រុងហាណូយ

(VOVWORLD) -  នាយប់ថ្ងៃទី ២៦ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក Donald Trump បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប.កូរ៉េ លើកទី ២ នៅទីក្រុងហាណូយ ជាមួយប្រធានស.ប.ប.កូរ៉េ លោក Kim Jong-un និងមានសកម្មភាពទ្វេភាគីមួយចំនួនជាមួយវៀតណាម។

ប្រធានាធិបតីអាមេរិក លោក Donald Trump អញ្ជើញមកដល់ទីក្រុងហាណូយ - ảnh 1 នាយប់ថ្ងៃទី ២៦ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក Donald Trump បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai 

អញ្ជើញទទួលស្វាគមន៍ប្រធានាធិបតីអាមេរិកលោក Donald Trump នៅឯអាកាស យានដ្ឋានអន្តរជាតិ Noi Bai  មានវត្តមានប្រធានការិយាល័យរដ្ឋាភិបាលលោក  Mai Tien Dung; អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Bui Thanh Son; ប្រធានគណៈកម្មា ធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc និងតំណាងស្ថាប័នមជ្ឈិម មួយចំនួនរបស់វៀតណាមផងដែរ។

ខណៈដែលបានចាកចេញពីព្រលានយន្តហោះ ក្បួនរថយន្តបានអមដំណើរប្រធានាធិ បតីអាមេរិកលោក Donald Trump  ឆ្ពោះទៅកាន់សណ្ឋាគារ Marriott។

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមដែលអូសបន្លាយដល់ថ្ងៃទី២៨ខែកុម្ភៈនោះ ប្រធា នាធិបតេយ្យអាមេរិកលោក Donald Trump នឹងអញ្ជើញជួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាម។ ចូលរួមក្នុងសកម្មភាពពហុភាគីនិងទ្វេភាគីជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump នៅទីក្រុងហាណូយគឺមានវត្តមានរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo និងប្រធានការិយាល័យសេតវិមានលោក Mick Mulvaney ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ