ប្រធានាធិបតីអាមេរិកទន្ទឹងរង់ចាំជួបពិភាក្សាជាមួយប្រធានរដ្ឋចិន

(VOVWORLD) - នាថ្ងៃទី ១០ ខែមិថុនា ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថា លោកនៅតែទន្ទឹងរង់ចាំជួបពិភាក្សាជាមួយប្រធានរដ្ឋចិនលោកស៊ីជីនពីង នៅខាងក្រៅកិច្ចប្រជុំនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខលើពិភពលោក (G20)   នៅប្រទេសជប៉ុននាពេលខាងមុខ។
ប្រធានាធិបតីអាមេរិកទន្ទឹងរង់ចាំជួបពិភាក្សាជាមួយប្រធានរដ្ឋចិន - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump

ក៏ប៉ុន្តែម្ចាស់សេតវិមានក៏បន្តដាក់សម្ពាធថែមទៀតទៅលើទៅក្រុងប៉េ    កាំង ដោយព្រមានថានឹងវាយពន្ធថ្មីលើទំនិញនាំចូលពីចិន បន្ទាប់ពីព្រឹត្តិការណ៍នេះប្រសិនបើមជ្ឈដ្ឋានមន្រ្តីនៃប្រទេសទាំងពីរមិនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយឡើយ។ លោក Trump ក៏បន្តផងដែរថាកំរិតពន្ធថ្មីសំដៅទៅលើទំនិញនាំចូលពីចិននឹងមានសុពលភាព "ជាភ្លាមៗ" ប្រសិនបើប្រធានរដ្ឋចិន លោក ស៊ីជីនពីង មិនចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នោះទេ។ លើសពីនេះទៅទៀត លោក Trump ក៏បានសម្តែងនូវការជឿជាក់ថាអាមេរិកនិងចិននឹងឈានដល់សម្រេចឲ្យបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយពុំជាខានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ