ប្រធានាធិបតីអាមេរិកទៅបំពេញទស្សនកិច្ចនៅទ្វីបអាស៊ី

ប្រធានាធិបតីអាមេរិកទៅបំពេញទស្សនកិច្ចនៅទ្វីបអាស៊ី - ảnh 1
ប្រធានាធិបតីអាមេរិក លោក Barack Obama (TTXVN)

(VOV)_នារាត្រីថ្ងៃទី២២ មេសា (តាមម៉ោងវៀតណាម) ប្រធានាធិបតីអាមេរិក 
លោក Barack Obama បានចាកចេញពីទីក្រុងវ៉ាស៊ីនតោន ​ចាប់ផ្តើម​ដំណើរទស្សន កិច្ចក្នុងរយៈពេល១សប្ដាហ៍ នៅជប៉ុន កូរ៉េខាងត្បូង​ ម៉ាឡេស៊ី និងហ្វីលីពីន។ នេះគឺ ជាដំណើរទស្សនកិច្ចលើកទី៥ នៅទ្វីបអាស៊ីរបស់លោក Barack Obama ចាប់ពីពេល ក្លាយទៅជាប្រធានាធិ​បតី​អាមេរិកមក។ តាមគំរោង លោក Barack Obama និងថ្នាក់
ដឹកនាំនៃបណ្ដា​ប្រទេស នឹងពិភាក្សាអំពីបណ្ដាបញ្ហាសន្តិសុខ ដែលប្រទេសនានា
ក្នុងតំបន់ ត្រូវប្រឈមមុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេស គឺការចរចារស្ដីពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វីក (TPP)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ