ប្រធានាធិបតីអាមេរិកបានលើកឡើងពីបញ្ហាពាណិជ្ជកម្មមុនពេលកិច្ចប្រជុំកំពូលរបស់ណាតូ

(VOVWORLD) -លោកប្រធានាធិបតី Trump បានអះអាងថា ទីក្រុងវ៉ាស៊ីនតោននឹងមិនអនុញ្ញាតឱ្យរឿង ហេតុទាំងនេះកើតឡើងទេ។

នាថ្ងៃទី ៣ ខែធ្នូ ប្រធានាធិបតីអាមេរិកលោក Donald Trump បានព្រមានថាអ្វីៗទាំងអស់នឹងក្លាយជា “ការលំបាកខ្លាំងណាស់” សម្រាប់សហភាពអឺរ៉ុប (EU) លើកលែងតែប្លុកនេះកំណត់បានរូបរាងមាគ៌ា គោលនយោបាយរបស់ខ្លួននៅក្នុងបញ្ហាពាណិជ្ជកម្ម។

ថ្លែងទៅកាន់សារព័ត៌មានមុនកិច្ចប្រជុំកំពូលអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើងនៅទីក្រុងឡុងប្រទេសអង់គ្លេសលោកប្រធានាធិបតី Trump បានចាត់ទុកថា “អយុត្តិធម៌ណាស់” ជាមួយអាមេរិកក្នុងវិស័យពាណិជ្ជកម្ម។ លោក Trump បានលើកឡើងថា ឱនភាពពាណិជ្ជកម្មរបស់អឺរ៉ុបជាមួយអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះគឺមានទំហំធំធេងណាស់ព្រមទាំងលោកចាត់ទុកថា EU កំពុងទាញយកអត្ថប្រយោជន៍ពីពាណិជ្ជកម្មរបស់ខ្លួន។ លោកប្រធានាធិបតី Trump បានអះអាងថា ទីក្រុងវ៉ាស៊ីនតោននឹងមិនអនុញ្ញាតឱ្យរឿង ហេតុទាំងនេះកើតឡើងទេ។

ដោយផ្តោតទៅលើចិន លោកប្រធានាធិបតី Trump បានប្រកាសថានឹងមិនមានពេលវេលាកំណត់សម្រាប់ការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំងឡើយប៉ុន្តែបានអះអាងថាវាជាការប្រសើរក្នុងការរង់ចាំរហូតដល់ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាឆ្នាំ២០២០ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ