ប្រធានាធិបតីអាមេរិកបានអះអាងជាថ្មីម្ដងទៀតមិនបញ្ជូនកងទ័ពជើងគោកទៅអ៊ីរ៉ាក់

ប្រធានាធិបតីអាមេរិកបានអះអាងជាថ្មីម្ដងទៀតមិនបញ្ជូនកងទ័ពជើងគោកទៅអ៊ីរ៉ាក់ - ảnh 1
ប្រធានាធិបតីអាមេរិកបានអះអាងជាថ្មីម្ដងទៀតមិនបញ្ជូនកងទ័ពជើងគោកទៅអ៊ីរ៉ាក់ (Reuters)

        Vovworld-សេចក្តីប្រកាសត្រូវបានលោក Barack Obama បាននាំចេញ​នា​ព្រឹកថ្ងៃទី១៧កញ្ញា(តាមម៉ោងដំបន់)មួយថ្ងៃក្រោយពីប្រធានក្រុមប្រឹក្សាសេនាធិការ​កងទ័ពចំរុះអាមេរិកលោក Martin Dempsey បានឲ្យដឹងថា លោកមិន​លើក​លែង
​លទ្ធភាព​ស្នើរបញ្ជូនកងទ័ពជើងគោកទៅកាន់អ៊ីរ៉ាក់។

        ថ្លែងមតិនៅទីតាំងកងទ័ពជើងអាកាស MacDill នៅរដ្ឋ Florida លោកប្រធានា
ធិបតី Obama បានលើកច្បាស់ថា បណ្ដាទាហានអាមេរិកដែល​កំពុង​មាន​វត្តមាន
នៅអ៊ីរ៉ាក់មិនបានប្រគល់ភារកិច្ចប្រយុទ្ធនៅទីនេះឡើយ។ លោក Obama បានឲ្យ
ដឹងថា អាមេរិកនឹងជួយឧបត្ថម្ភបណ្ដាដៃគូរក្នុងជំលោះ​លើ​ដីគោកតាមរយៈ​សកម្មភាពហ្វឺកហាត់និងផ្គត់ផ្គងសម្ភារៈសឹកដើម្បីកំលាំង​ដំបន់អាចធានាអនាគត
​របស់ខ្លួន។ លោកអះអាងថែមទៀតថា នេះជាដំណោះស្រាយតែមួយគត់​ដែលនាំ​មកនូវប្រសិទ្ធភាពដ៏យូរអង្វែង។

“ប្រសិនយើងធ្វើកិច្ចការទាំងអស់ខណៈដែលប្រជាជននៃប្រទេសនេះមិនធ្វើអ្វីសោះ
ឲ្យខ្លួនឯង គឺយើងនឹងជួបបញ្ហាប្រហាក់ប្រហែលពេលដែលយើងដក​ចេញ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ