ប្រធានាធិបតីអាមេរិកលោក Barack Obamaសង្ឃឹមថាអាមេរិកនឹងមានចំណុចលោតផ្លោះក្នុងឆ្នាំ២០១៤
|
ប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថតៈ vov.vn) |
(VOVworld)-នាព្រឹកថ្ងៃទី២១ធ្នូប្រធានាធិបតីអាមេរិកលោក Barack Obama បាន
ធ្វើជាអធិបតីភាពសន្និសីតកាសែតចុងឆ្នាំសំដៅវាយតម្លៃរាល់សកម្មភាពរបស់
អាមេរិកក្នុងឆ្នាំកន្លងទៅ។ លោក Obama បានចាប់ផ្តើមថ្លែង មតិដោយផ្តល់ព័ត៍
មានយ៉ាងសកម្មអំពីសេដ្ឋកិច្ចអាមេរិក។ លោកសង្កត់ធ្ងន់ថា “ខ្ញុំជឿជាក់យ៉ាងមុត
មាំថា ឆ្នាំ២០១៤នឹងជាឆ្នាំលោតផ្លោះសម្រាប់អាមេរិក”។ ប្រធានាធិបតីអាមេរិក
លោក Obama មានបំណងថា ឆ្នាំ២០១៤គប្បីជាឆ្នាំធ្វើសកម្មភាពដោយលោក
ឲ្យដឹងថែមទៀតថា នឹងខំប្រឹងប្រែងជាងទៀតក្នុងបណ្តាឆ្នាំខាងមុខ សំដៅជួយ
ស្ថានភាពប្រទេសជាតិស្ថិរភាពជាង ប្រាក់បៀវត្សរបស់ពលករនឹងបានកែលំអរ និងបង្កើតការងារធ្វើសម្រាប់ប្រជាជន។ ទាក់ទិនដល់ពង្រាង ច្បាប់ ObamaCare
លោក Obama អះអាងថា ទោះបីជានៅសេសសល់ បញ្ហាមួយចំនួនលើទំព័រវែប
HealthCare.govក្តី ប៉ុន្តែមានមនុស្សជាង១លាន នាក់បានចុះឈ្មោះប័ណ្ណ
ធានារ៉ាប់រង់សុខាភិបាលថ្មីក្នុងប៉ុន្មានខែកន្លងទៅ៕