ប្រធានាធិបតីអាមេរិកលោក Donald Trump អំពាវនាវឱ្យ​គណបក្ស​សាធារណរដ្ឋ​និងគណបក្ស​​ប្រជាធិបតេយ្យធ្វើការជាមួយគ្នា

(VOVWORLD) -នាថ្ងៃទី ៧ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្ដែងនូវក្ដីសង្ឈឹមថាសមាជិកនៃគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋអាចធ្វើការរួមគ្នា បន្ទាប់ពីពេលគណបក្សប្រជាធិបតេយ្យដណ្ដើមបានសិទ្ធិគ្រប់គ្រងសភាជាន់ទាបឡើងវិញនៅក្នុងការបោះឆ្នោតរដ្ឋសភាពាក់កណ្ដាលអាណត្តិ។
ប្រធានាធិបតីអាមេរិកលោក Donald Trump អំពាវនាវឱ្យ​គណបក្ស​សាធារណរដ្ឋ​និងគណបក្ស​​ប្រជាធិបតេយ្យធ្វើការជាមួយគ្នា - ảnh 1  ប្រធានាធិបតីអាមេរិកលោក Donald Trump (AFP/TTXVN )

ឆ្លើយសម្ភាសន៍នៅក្នុងសន្និសីទកាសែតនៅសេតវិមាន ប្រធានាធិបតី លោក Donald Trump បានលើកច្បាស់ថា " យើងទាំងអស់គ្នាសង្ឃឹមថាអាចធ្វើការជាមួយគ្នានាឆ្នាំខាងមុខ សំដៅបន្តអនុវត្តន៍ការសន្សាចំពោះពលរដ្ឋអាមេរិក។ រួមទាំងកំណើនសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការកាត់បន្ថយថ្លៃថ្នាំពេទ្យតាមវេជ្ជបញ្ជា។ "

លោក Trump បានឲ្យដឹងថែមទៀតថាហេដ្ឋារចនាសម្ព័ន្ធនិងការថែទាំសុខភាពគឺជាវិស័យចំណូនពីរ ដែលគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋអាចសហការគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ