ប្រធានាធិបតីអាហ្វ្រិកខាងត្បូងអញ្ជើញបំពេញទស្សនកិច្ចនៅចិនដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច

(VOVWORLD) -  ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa កំពុងមានដំណើរ បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។ 
ប្រធានាធិបតីអាហ្វ្រិកខាងត្បូងអញ្ជើញបំពេញទស្សនកិច្ចនៅចិនដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច - ảnh 1 ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa អញ្ជើញបំពេញទស្សនកិច្ចនៅចិនដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច

ដំណើរទស្សនកិច្ចលើកនេះរបស់ លោក Ramapada ទៅកាន់ប្រទេសចិនគឺ តាមការសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋចិន លោក ស៊ីជីនភីង និងជាការឆ្លើយតបនឹងដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់ អាហ្វ្រិកខាងត្បូងរបស់ ដោយប្រមុខរដ្ឋចិន ទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង មុនពេលប្រព្រឹត្តទៅកិច្ចប្រជុំកំពូលបណ្តាប្រទេសមានខឿនសេដ្ឋកិច្ចលេចធ្លោ BRICS (រួមមានប្រេស៊ីល, រុស្ស៊ី, ឥណ្ឌា, ចិននិងអាហ្វ្រិកខាងត្បូង) នៅទីក្រុង Johannesburg នៅថ្ងៃទី ២៤ ខែកក្កដាកន្លងទៅ។

គោលដៅនៃដំណើរទស្សនកិច្ចនេះរបស់លោក Cyril Ramaphosa គឺសំដៅ អះអាងថាអាហ្វ្រិកខាងត្បូងគឺជាទីកន្លែងមកដល់ទេសចរណ៍គួរឲ្យទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិន ដើម្បីសម្រេចបាននូវគោលដៅកំណើន និងការងារធ្វើ។

ប្រតិកម្មទៅវិញ

ផ្សេងៗ