|
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ទទួលជួបសន្ទនា
ជាមួយសម្តេច សាយឈុំ |
(VOVworld)-នាថ្ងៃទី១៧ធ្នូ គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ប្រធានព្រឹទ្ធសភាសម្តេចសាយ ឈុំ បានអញ្ជើញចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ក្នុង ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនេះ សម្តេចសាយ ឈុំបានអញ្ជើញជួបសន្ទនា
ជាមួយប្រធានរដ្ឋ Truong Tan Sang ជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រី Nguyen
Tan Dung និងជួបសំណេះសំណាលជាមួយអនុប្រធានរដ្ឋសភានិងជា ប្រធាន
ក្រុមសមាជិកសភាមិត្តភាពវៀតណាមកម្ពុជាលោក Huynh Ngoc Son ផងដែរ។ នៅក្នុងជំនួបទាំងអស់នេះ ភាគីទាំងពីរបានឯកភាពនូវខ្លឹមសារសំខាន់ ៗមួយ
ចំនួន ស្តីពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានព្រមព្រៀងលើការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ សហប្រ តិបត្តិការបណ្តុះបណ្តាលធនធានមនុស្សនិងគាំទ្រគ្នាទៅវិញទៅមកលើបណ្តា វេទិការអន្តរជាតិនិងតំបន់ក្នុងនោះមានសហភាពអន្តរសភាអាស៊ីអាគ្នេយ៍ និង សហភាពអន្តរសភាពិភពលោក។ ភាគីទាំងពីក៏បានឯកភាពបង្កើនកិច្ចសហប្រតិ
បត្តិការ ចែករំលែកទស្សនៈនិងពិគ្រោះយោបល់ទៅវិញទៅមកអំពីរាល់បញ្ហា ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕