ប្រធានព្រឹទ្ធសភាស៊ីលីអញ្ជើញមកបំពេញទេស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung គណៈប្រតិភូជាន់ខ្ពស់នៃព្រឹទ្ធសភាស៊ីលី ដឹកនាំដោយលោក Guido Girardin Lavin ប្រធានព្រឹទ្ធសភាអញ្ជើញមកបំពេញទេស្សនកិច្ចជាផ្លូវការ នៅវៀតណាម ចាប់ពីថ្ងៃទី ២៧
កុម្ភៈដល់ ៣មិនា។ ដំណើទស្សនកិច្ចនេះគឺសំដៅបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងវៀតណាមជាមួយស៊ីលី។ ក្នុងរយៈពេលស្នាក់នៅវៀតណាម ប្រធាន
ព្រឹទ្ធសភា Guido Girardin Lavin និង មានការជួបសន្ទនាជាមួយប្រធានរដ្ឋសភាវៀតណាម
Nguyen Sinh Hung និង មានជំនួបជាមួយថ្នាក់ដឹកនាំរបស់បក្ស រដ្ឋវៀតណាម និង ទៅ
ទស្សនា មូលដ្ឋានសេដ្ឋកិច្ចសង្គមមួយចំនួនរបស់វៀតណាមទៀតផង៕