ប្រធានរដ្ឋ Tran Dai Quang ជួបសំណេះសំណាលជាមួយអ្នកវិទ្យាសាស្ត្រនៅសិក្ខាសាលា“វិទ្យាសាស្ត្រដើម្បីអភិវឌ្ឍ

(VOVWORLD) -នារសៀលថ្ងៃទី១១ខែឧសភានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកវិទ្យាសាស្ត្រវៀតណាមនិងអន្តរជាតិច្រើនរូប ដែលចូលរួមក្នុងសិក្ខសាលា “វិទ្យសាស្ត្រដើម្បីការអភិវឌ្ឍ” ដែលប្រព្រឹត្តទៅនៅទីក្រុង Quy Nhon ខេត្ត Binh Dinh។ 

នេះជាសិក្ខាសាលាស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធី “ជួបប្រាស្រ័យវៀតណាម” ដែលបានរៀបចំឡើងចំទៅនឹងឱកាសរំលឹកខួបលើកទី២៥នៃកម្មវិធី “ជួបប្រាស្រ័យវៀតណាម”។

ប្រធានរដ្ឋ Tran Dai Quang ជួបសំណេះសំណាលជាមួយអ្នកវិទ្យាសាស្ត្រនៅសិក្ខាសាលា“វិទ្យាសាស្ត្រដើម្បីអភិវឌ្ឍ - ảnh 1ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញជួបសំណេះសំណាលជាមួួយអ្នកវិទ្យាសាស្ត្រទាំងជាតិនិងអន្តរជាតិ  

អញ្ជើញចូលរួមក្នុងពិធី មានវត្តមានឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ប្រធានខុទ្ទកាល័យប្រធានរដ្ឋ លោក Dao Viet Trung រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Chu Ngoc Anh លេខាគណៈកម្មាធិការបក្សខេត្ត Binh Dinh លោក Nguyen Thanh Tung និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំនៅវៀតណាម Bertrand Lortholary ផងដែរ។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាល ផ្តោតការយកចិត្តទុកដាក់ លើការបញ្ជាណែនំាការអភិវឌ្ឍប្រកប ដោយនិរន្តរភាពរបស់ប្រទេសជាតិ។ ប្រធានរដ្ឋ លោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះការដែលខេត្ត Binh Dinh បានរួមដំណើរនិងជួយឧបត្ថម្ភសមាគម “ជួបប្រាស្រ័យវៀត ណាម” បានកសាងនិងដាក់ឲ្យប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវជំហានដំបូងនៃមណ្ឌលអន្តរជាតិវិទ្យាសាស្ត្រនិងអប់រំអន្តរផ្នែក (ICISE) កាលពីឆ្នាំ២០១៣ ដើម្បីទីក្រុង Quy Nhon ក្លាយទៅជាទីមកដល់ ទីណាត់ជួបវិទ្យាសាស្ត្រប្រចាំឆ្នាំរបស់អ្នកវិទ្យាសាស្ត្រជាតិនិងអន្តរជាតិ។

ក្នុងឱកាសនេះ ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យអ្នកវិទ្យាសាស្ត្រអន្តរជាតិ បន្តគាំទ្រកម្មវិធី “ជួបប្រាស្រ័យវៀតណាម” រួមទាំងបង្កើនកិច្ចសហប្រតិបត្តិការជួយឧបត្ថម្ភ វៀតណាមលើវិស័យវិទ្យាសាស្ត្រនិងអប់រំដើម្បីវៀតណាមអាចធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ ជាមួយពិភពលោកអភិវឌ្ឍន៍ប្រកបដោយចីរភាពសេដ្ឋកិច្ចនិងសង្គមកិច្ច ដោយឈរលើមូល ដ្ឋានគ្រឹះគឺវិទ្យាសាស្ត្រនិងអប់រំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ