ប្រធានរដ្ឋ Truong Tan Sang ជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោត ទីក្រុងហូជីមិញ
នាព្រឹកថ្ងៃទី ២៥ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងបណ្ដា
សមាជិក សភា ទីក្រុងហូជីមិញ បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី ៤ បន្ទាប់ពី សម័យប្រជុំ លើកទី ៤ រដ្ឋសភាវៀតណាម នីតិកាលទី ១៣។ នៅទីនេះ បណ្ដាសមាជិកសភាទីក្រុងហូជីមិញបានរាយការណ៍ជាមួយអ្នកបោះឆ្នោតអំពីសកម្ម ភាពឃ្លាំមើល របស់គណះប្រតិភូសមាជិកសភាទីក្រុង ឆ្នាំ ២០១២ និងលទ្ធផលស្នូល របស់សម័យប្រជុំលើកទី ៤ រដ្ឋសភាវៀតណាម នីតិកាលទី១៣ កន្លងទៅ។ នារសៀល ថ្ងៃនេះដែរ ប្រធានរដ្ឋ Truong Tan Sang និងបណ្ដាសមាជិកសភា ទីក្រុងហូជីមិញ ជួប ប្រាស្រ័យជាមួយ អ្នកបោះឆ្នោតខ័ណ្ឌទី៣ផងដែរ៕
|
ប្រធានរដ្ឋ Truong Tan Sang ជួបធ្វើការជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ(http://hanoimoi.com.vn) |