ប្រធានរដ្ឋ Truong Tan Sang បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី Medvedev

ប្រធានរដ្ឋ Truong Tan Sang បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី Medvedev - ảnh 1
ប្រធានរដ្ឋ Truong Tan Sang បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី Medvedev



        Vovworld-ក្នុងជំនួបសន្ទនានាថ្ងៃទី១៨វិច្ឆិកា នៅខាងក្រៅសន្និសីទជាន់ខ្ពស់​វេទិការ​សហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅក្រុងម៉ានីលប្រទេសហ្វីលីពីន ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Medvedev បានសម្ដែងការសប្បាយរីករាយខណៈដែលឆ្នាំ២០១៥ទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-សហព័ន្ធរុស្ស៊ីបានមានការអភិវឌ្ឍន៍យ៉ាង​ខ្លាំង​ក្លា​និងជាក់ស្ដែង ពិសេសគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង​វៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។ ក្នុងកាលៈទេសៈនោះ ប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា សំណូមពរចាំបាច់គឺត្រូវបន្តធ្វើឲ្យស៊ីជម្រៅនិង​អនុវត្តប្រកបដោយប្រសិទ្ធិភាពនូវខ្លឹមសារដៃគូយុទ្ធសាស្ត្រវៀតណាម-សហព័ន្ធរុស្ស៊ី។ ដោយមានតួនាទីស្នូលក្នុងសម្ព័ន្ធភាពអាស៊ី-អឺរ៉ុប លោកប្រធានរដ្ឋបានស្នើរឲ្យរុស្ស៊ី​ជំរុញ​សមាជិកនានាសំរេចការអនុម័តដើម្បីនាំ FTA ឲ្យចូលជាធរមាន។ ប្រធានរដ្ឋ Truong Tan Sang ក៏បានស្នើរនាយករដ្ឋមន្ត្រី Medvedev គាំទ្រវៀតណាមរៀបចំប្រកបដោយ​ជោគជ័យឆ្នាំ APEC វៀតណាម២០១៧ផងដែរ។

        នាថ្ងៃទី១៨វិច្ឆិកាដដែល នៅខាងក្រៅសន្និសីទជាន់ខ្ពស់ APEC ប្រធានរដ្ឋ Truong Tan Sang បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Sien Loong និង​ប្រធានាធិបតីកូឡូមបី Juan Manuel Santos ដើម្បីផ្លាស់ប្តូរវិធានការជំរុញ​កិច្ច​សហប្រតិបត្តិ​​ការទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ