ប្រធានរដ្ឋ Truong Tan Sang បំពេញទស្សនកិច្ចការងារនៅខេត្ត Cao Bang
|
ប្រធានរដ្ឋ Truong Tan Sang បំពេញទស្សនកិច្ចការងារនៅខេត្ត Cao Bang |
(VOVworld)-បន្តដំណើរទស្សនកិច្ចបំពេញការងារនៅបណ្តាខេត្តតាមព្រំដែនភាគ
ខាងជើងវៀតណាម នាព្រឹកថ្ងៃទី១៧កុម្ភៈ ប្រធាមរដ្ឋវៀតណាមលោក Truong Tan
Sang រួមជាមួយក្រុមការងារមជ្ឈឹមបានអញ្ចើញទៅអុជធូបនៅឈាបនដ្ឋានយុទ្ធ
ជនពលីស្រុក Tra Linh ជាកន្លែងបញ្ចុះសពយុទ្ធជនពលីជាង៣០០នាក់ដែលពលី ជីវិតដ៏អង់អាចក្លាហានក្នុងសង្គ្រាមការពារព្រំដែនភាគខាងជើងនាឆ្នាំ ១៩៧៩។ អញ្ជើញទៅសាកសួរសុខទុកលើកទឹកចិត្តកម្មាភិបាលយុទ្ធជននៅប៉ុស្តិ៍ ការពារព្រំ
ដែនច្រកទ្វារ Tra Linh លោក Truong Tan Sang បានស្នើរប៉ុស្តិ៍ការពារ ព្រំដែន ត្រូវបន្តបំពេញល្អការងារនយោបាយនិងសតិអារម្មណ៍ក្នុងអង្គភាពទាំងមូល ធានា
សន្តិសុខ ព្រំដែន ប្រឆាំងការរត់ពន្ធនិងឆ្លងដែនខុសច្បាប់។ រួមជាមួយនោះ ខំប្រឹង
ប្រែង ជួយបងប្អូនជនរួមជាតិតាមព្រំដែនកាត់បន្ថយភាពក្រីក្រ កសាងទំនុកទុក
ចិត្តក្នុង ប្រជាជនឲ្យសក្តិសមជាមួយប្រពៃណីរបស់កងកម្លាំងការពារព្រំដែន តាម
ពាក ស្លោក “ប៉ុស្តិ៍ជាផ្ទះ ព្រំដែនជាស្រុកកំណើតនិងជនរួមជាតិជាបងប្អូនបង្កើត”
ផងដែរ៕