ប្រធាន​រដ្ឋ​ Truong Tan Sang មានជំនួបប្រា ស្រ័យជាមួយ​និស្សិត​នៅទីក្រុង Da Nang

  (VOV)_នាព្រឹកថ្ងៃទី ៩ មករា ក្នុងឱកាសរំលឹកទិវាប្រពៃណីសិស្សានុសិស្ស 
និស្សិតវៀតណាម នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)​ ប្រធាន​រដ្ឋ​វៀត​ណាម លោក Truong Tan Sang បានមានពិធីសំណេះសំណាល​ជាមួយ​និស្សិត​នៃមហាវិទ្យាល័យ Duy Tan និងបណ្ដាកម្មាភិបាល ដែលបានចូលរួម ​ចលនាសិស្សា នុសិស្ស និស្សិតទីក្រុង នៅភាគខាងត្បូងវៀតណាម ក្នុងដំណាក់កាល ១៩៥៤- 
១៩៧៥។ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់​ធ្ងន់ថា÷ ក្នុងសភាពការណ៍នា បច្ចុប្បន្ន ការអប់រំ អំពីស្មារតី ស្នេហារជាតិ​សំរាប់​ជំនាន់វ័យក្មេង ជាផារកិច្ចសំខាន់
របស់ជំនាន់​មុនៗ÷

          “ ថ្ងៃទី ៩ មករា ជាទិវាប្រពៃណីរបស់សិស្សានុសិស្ស និស្សិតវៀតណាម។ ​នេះជាថ្ងៃដែលសិស្សានុសិស្ស និស្សិតជាច្រើននាក់ បានបូជាសាច់ស្រស់ ឈាម
ស្រស់របស់ខ្លួន ដើម្បីរួមកម្លាំងកាយចិត្ត ដណ្ដើមយកឯករាជ្យ សេរីភាព ជូនមាតុ
ប្រទេស។ បក្ស ​រដ្ឋ និងប្រជាជនវៀតណាម ជានិច្ចកាលកត់សម្គាល់រាល់ការរួម
វិភាគទាន​ដ៏ធំធេងនោះ របស់បណ្ដាជំនាន់កម្មាភិបាល យុទ្ធជន ក្នុងចលនាសិស្សា​នុសិស្ស និស្សិតនៅភាគខាងត្បូងវៀតណាម។ ខ្ញុំមានគោលបំណងថា÷ ​បណ្ដា សមមិត្ត កម្មាភិបាលស្នូល ដែលដំណាងអោយបណ្ដាចលនាសិស្សានុសិស្ស 
និស្សិត ដំនាក់កាល ១៩៥៤- ១៩៧៥ មានវត្តមាននៅទីនេះ ​បន្ត​រក្សារទំនុក ទុកចិត្ត មានការរួមវិភាគទានជាក់ស្ដែង ក្នុងការកសាង បំប៉ន់ ​អោយកូន ចៅ នា
សព្វថ្ងៃ  និងក្នុងអនាគតទៀតផង៕ ”

ប្រធាន​រដ្ឋ​ Truong Tan Sang មានជំនួបប្រា ស្រ័យជាមួយ​និស្សិត​នៅទីក្រុង Da Nang - ảnh 1
ប្រធាន​រដ្ឋ​ Truong Tan Sang មានជំនួបប្រាស្រ័យជាមួយ​និស្សិត​នៅទីក្រុង Da Nang(internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ