ប្រធានរដ្ឋ Truong Tan Sang ៖ វៀតណាមប្តេជ្ញារួមជាមួយអាមេរិកនិងប្រទេសជាសមាជិកនានាបញ្ចប់ការចរចារ TPP
|
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបសន្ទនាជាមួយដំណាងពាណិជ្ជកម្មអាមេរិក លោក Michael Froman |
(VOV)_ក្នុងឱកាសចូលរួមសន្និសីទកំពូល អង្គការសហប្រជាជាតិនៅអាមេរិក
នាថ្ងៃទី២៨ កញ្ញា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបសន្ទនាជា
មួយដំណាងពាណិជ្ជកម្មអាមេរិក លោក Michael Froman ។ នៅទីនេះប្រធានរដ្ឋបាន
ស្នើអោយភាគីអាមេរិកសកម្មបំពេញរាល់សំណូមពររបស់វៀតណាម អំពីការបើក
ទ្វារទីផ្សារ បង្កលក្ខណះងាយស្រួលសំរាប់ទំនិញវៀតណាម ក្នុងនោះមានការកាត់
បន្ថយរបងពាណិជ្ជកម្មចំពោះទំនិញវៀតណាម។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរត្រូវ
តែបង្កើនកិច្ចសហប្រតិបត្តិការ ដោយផ្អែកទៅលើស្មារតីនៃសេចក្ដីប្រកាស ស្ដីអំពី
ចក្ខុវិស័យរួម រវាងវៀតណាមនិងអាមេរិក ដើម្បីអនុវត្តល្អកិច្ចសន្យានិងការតព្វកិច្ច
ទាំងឡាយក្នុង TPP ស្នើយអោយអាមេរិកទទួលស្គាល់បទប្បញ្ញាត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម។ វៀតណាមអះអាងនូវការប្តេជ្ញាចិត្តជាមួយអាមេរិក និងប្រទេស
សមាជិកផ្សេងៗ សម្រេចការចរចារអំពី TPP យ៉ាងឆាប់ៗ។
រីឯលោក Michael Froman បានចែករំលែកអំពីយថាទស្សន៍នៃការចរចារ TPP
ហើយក៏វាយតំលៃខ្ពស់ចំពោះការចរចារទ្វេភាគី វៀតណាម-អាមេរិក ក្នុងក្របខ័ណ្ឌ
TPP ផងដែរ៕