ប្រធានរដ្ឋTran Dai Quang៖ខំប្រឹងប្រែងកសាងបណ្ឌិតសភាតុលាការក្លាយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលគុណភាពខ្ពស់
|
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៦-២០១៧ របស់បណ្ឌិតសភាតុលាការ |
(VOVworld)-នាថ្ងៃទី៦ធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai
Quang បានអញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី
២០១៦-២០១៧ របស់បណ្ឌិតសភាតុលាការ។នៅទីនេះ លោក Tran Dai Quang បាន
ស្នើរឲ្យបណ្ឌិតសភាតុលាការប្រមូលផ្តុំស្រាវជ្រាវ កសាងកម្មវិធី វិធីសាស្ត្របង្រៀន និង
រៀនសូត្រតាមទិសទំនើប។ រួមជាមួយគ្នានោះ បណ្ឌិតសភាតុលាកាត្រូវបំពេញល្អ
ភារកិច្ចបណ្តុះបណ្តាល បំប៉ន់ជំនាញសម្រាប់កម្មាភិបាលតុលាកាគ្រប់ជាន់ថ្នាក់ ធានា
ក្តាប់ជាប់ភារកិច្ចនយោបាយ និងក្តាប់ជាប់បទដ្ឋានកម្មាភិបាល។ លោក Tran Dai Quang
បានសំណូមពរឲ្យបណ្ឌិតសភា ខំប្រឹងប្រែងកសាងសាលាឲ្យក្លាយទៅជា មជ្ឈមណ្ឌល
បណ្តុះបណ្តាលផ្នែកយុត្តិធម៌ និងស្រាវជ្រាវមានគុណភាពខ្ពស់ បើកទូ លាយទំនាក់
ទំនងសហប្រតិបត្តិការអន្តរជាតិជាមួយសាលាដទៃទៀតមានកិត្យានុភាពក្នុង តំបន់និង
លើពិភពលោក៕