ប្រធានរដ្ឋគុយបាបានទទួលគណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម
|
ប្រធានរដ្ឋគុយបាបានទទួលគណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម (VNP) |
Vovworld-នាថ្ងៃទី១៩មិថុនា គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមបាន
បញ្ចប់ដំណើរទស្សនកិច្ចនៅគុយបា។ មុននោះនាថ្ងៃទី១៨មិថុនាលេខាទីមួយ
បក្សកុម្មុយនីស្ត ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្ត្រីគុយបាលោក Raul
Castro បានទទួលជួបសន្ទនាគណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយ
លោក Pham Quang Nghi លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ។ លោក
ប្រធាន Raul Castro បានអះអាងនូវបំណងបង្កើនការផ្លាស់ប្តូរបទពិសោធន៍ការងារ
លើវិស័យជាច្រើន ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសង្គមទ្វេភាគីនិងផ្លាស់ប្តូរ
អំពីបញ្ហាអន្តរជាតិដែលយកចិត្តទុកដាក់ដូចគ្នា។
លោក Pham Quang Nghi បានអះអាងនូវមនោសញ្ចេតនាមុនក៏ដូចជាក្រោយ
របស់ប្រជាជនវៀតណាមចំពោះប្រជាជនគុយបាបងប្អូនក៏ដូចជាការប្តេជ្ញានាំ
ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ស៊ីជម្រៅ៕