ប្រធានរដ្ឋចូលរួមពិធីបើកសម្ពោធន៍វត្តនិកាយ Truc Lam Ban Gioc នៅខេត្ត Cao Bang


ប្រធានរដ្ឋចូលរួមពិធីបើកសម្ពោធន៍វត្តនិកាយ Truc Lam Ban Gioc នៅខេត្ត Cao Bang  - ảnh 1
ប្រធានរដ្ឋចូលរួមពិធីបើកសម្ពោធន៍វត្តនិកាយ Truc Lam Ban Gioc នៅខេត្ត Cao Bang
(Image: VOV)

(VOVworld) – នាថ្ងៃទី ១៥ ធ្នូ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Cao Bang (ភាគ ខាងជើងវៀតណាម) និងចូលរួមពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ នៃទិវាបង្កើត កងទ័ពប្រជាជនវៀតណាម លោកប្រធានរដ្ឋវៀតណាម Truong Tan Sang បានចូលរួមពិធី បើកសម្ពោធន៍វត្តនិកាយ  Truc Lam Ban Gioc នៅឃុំ Dam Thuy ​ស្រុក Trung Khanh ខេត្ត
Cao Bang។ នេះគឺជាវត្តដំបូងដែលត្រូវបានសាងសង់នៅតំបន់ខ្សែព្រំដែនភាគ​ខាងកើត
របស់វៀតណាម។ នាថ្ងៃដដែល ប្រធានរដុ្ឋ  Truong Tan Sang ក៏បានចូលរួម ពិធីបើក
សម្ពោធន៍មណ្ឌលសំរាកលំហែកាយ Sai Gon – Ban Gioc ផងដែរ។ ថ្លែងមតិ នៅទីនេះ
លោក Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់បណ្ដាអង្គភាព
សាងសង់ក្នុងការសម្រេចសំណង់ចំនួន ២ ពោលខាងលើ រួមចំណែកលើកកំពស់
ជីវភាពខាងស្មារតីរបស់ជនរួមជាតិភាគតិចនៅទី នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ