ប្រធានរដ្ឋជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ
|
ប្រធានរដ្ឋជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ |
(VOV)_នាថ្ងៃទី១ សីហា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang រួមជាមួយ
ក្រុមសមាជិកសភាទីក្រុងហូជីមិញ បានមានជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី១ ទីក្រុងហូជីមិញ ដើម្បីជូនដំណឹងអំពីខ្លឹមសារសម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាម
នីតិកាលទី១៤។នៅទីនេះ អ្នកបោះឆ្នោតបានអបអរសាទរសម័យប្រជុំលើកទី១ រដ្ឋស
ភា នីតិកាលទី១៤ បានសម្រេចការងារចាត់តាំងកម្មាភិបាល។ទន្ទឹមនឹងនោះ អ្នក
បោះឆ្នោតក៏បានផ្តើមគំនិតអំពីបញ្ហាមួយចំនួន ដូចជា៖បង្ការប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ សុវត្ថិភាពម្ហូបអាហារ ការពារអធិបតេយ្យភាព និងបំរ៉ែបំរូលដ៏ស្មុគ្រស្មាញនា
ពេលថ្មីៗនេះនៅសមុទ្រខាងកើត។
កត់សម្គាល់នូវមតិរបស់អ្នកបោះឆ្នោត ប្រធានរដ្ឋ លោក Tran Dai Quang សង្កត់
ធ្ងន់ថា៖ បំណុលសាធារណះជាបញ្ហាសំខាន់ចំពោះការអភិវឌ្ឍន៍របស់ប្រទេសនិមួយៗ។
ភារកិច្ចរបស់រដ្ឋាភិបាលវៀតណាម នាពេលខាងមុខនេះ ត្រូវគ្រប់គ្រងអោយបានល្អ
បំណុលសាធារណះ។ ចំពោះការងារបង្ការប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ ប្រធានរដ្ឋ
លោក Tran Dai Quang បានអោយដឹងថា៖
“ យើងត្រូវប្រមូលផ្តុំបញ្ជាណែនាជាប្រចាំ និងត្រូវរួមសហការជិតស្និទ្ធិ ប្រមូលផ្តុំ
កម្លាំងទាំងមូលរបស់ប្រព័ន្ធនយោបាយនិងប្រជាជន ទៅលើការងារបង្ការប្រឆាំងអំ
ពើពុករលួយ និងខ្ជះខ្ជាយ។ទន្ទឹមនឹងនោះ យើងក៏ត្រូវជំរុញខ្លាំងការងារឃោសនា អប់រំ
ដើម្បីលើកកំពស់ចំណេះដឹង និងការទទួលខុសត្រូវរបស់ស្ថាប័នគ្រប់ជាន់ថ្នាក់ ក្នុងការ
បង្ការប្រឆាំងអំពើពុករលួយ៕”