ប្រធានរដ្ឋទទួលជួបសន្ទនាជាមួយប្រធានតុលាការហុងគ្រី
|
ប្រធានរដ្ឋទទួលជួបសន្ទនាជាមួយប្រធានតុលាការហុងគ្រី |
(VOV)_នារសៀលថ្ងៃទី១២ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយប្រធានតុលាការប្រជាជនហុង
គ្រីលោក Darak Peter ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។
នៅក្នុងជំនួបនេះ ប្រធានរដ្ឋបានអោយដឹងថា៖ ៖វៀតណាមបាននិងកំពុងចរចារ
និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិជាច្រើន។ ដើម្បីបំពេញតម្រូវការអំពី
ការអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាធ្វើសមាហរណកម្មអន្តរជាតិ ក្នុងវិស័យគតិយុត្តិ
ការងារបណ្ដុះបណ្ដាល លើកកំពស់សមត្ថភាពសំរាប់កម្មាភិបាលរដ្ឋអាជ្ញាដើម្បីបំ
ពេញតម្រូវការអំពីធ្វើសមាហរណកម្ម។ ប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា
៖ភាគីទាំងពីរត្រូវជំរុញខ្លាំងការផ្លាស់ប្តូរគណៈប្រតិភូដើម្បីរៀនសូត្រ ផ្លាស់ប្តូរបទពិ
សោធន៍រវាងគ្នាទៅវិញទៅមក។
លោក Darak Peter បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិ
ការប្រពៃណីរវាងប្រទេសទាំងពីរត្រូវបន្តពង្រឹងនិងពង្រីកតទៅទៀត។ លោក Darak
Peter ក៏បានអះអាងថា៖ហុងគ្រីសន្យាត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍
សហប្រតិបត្តិការក្នុងវិស័យយុត្តិធម៌ជាមួយវៀតណាមដែរ៕