|
កម្មវិធីនិទាឃៈរដូវស្រុកកំណើតឆ្នាំ២០១៤ជាមួយប្រធានបទ “Lac Hong រុងរឿង” ។ (VOV) |
Vovworld-នាយប់ថ្ងៃទី២៣មករា នៅមណ្ឌលកេរ៌្តដំណែលបរមរាជវាំង Thang
Long នៅរដ្ឋធានីហាណូយបានប្រព្រឹត្តទៅកម្មវិធីនិទាឃៈរដូវស្រុកកំណើតឆ្នាំ២០១៤
ជាមួយប្រធានបទ “Lac Hong រុងរឿង” ។ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងប្រជាអាណិកជនជាង២ពាន់នាក់ដំណាងឲ្យជនវៀតណាមជាង៤,៥លាននាក់
កំពុងរស់នៅប្រទេសនិងដំបន់ដែនដីចំនួន១០៣លើពិភពលោកបានចូលរួមកម្មវិធី។
ថ្លែងមតិនៅរាត្រីជួបប្រាស្រ័យនេះ ប្រធានរដ្ឋលោក Truong Tan Sang បានចាត់
ទុកថា៖
“ក្នុងឆ្នាំកន្លងមក នៅឯបរទេស ជនរួមជាតិវៀតណាមជួបការលំបាកជាច្រើន
ដោយបំរែបំរួលសេដ្ឋកិច្ចសង្គមនៅប្រទេសជាច្រើនលើពិភពលោក ប៉ុន្តែមោទនភាព
ណាស់ថា ជនរួមជាតិវៀតណាមបានខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីមាន
ជីវភាពរស់នៅកាន់តែស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ សមាហរណកម្មរឹងមាំនៅប្រទេស
សាម៉ី សាមគ្គីភាពកសាងសហគមន៍ ថែទាំរក្សាអត្តសញ្ញាណវប្បធម៍ជនជាតិ រចនាបទ
និងព្រលឹងវៀតណាម ទន្ទឹមនឹងនោះជានិច្ចកាលឆ្ពោះមកស្រុកកំណើតប្រទេសជាតិ។”
ប្រធានរដ្ឋបានអះអាងគោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀត
ណាមជានិច្ចកាលចាត់ទុកជនវៀតណាមនៅឯបរទេសជាផ្នែកមិនអាចកាត់ផ្ដាច់ចេញ របស់សហគមន៍ប្រជាជាតិវៀតណាម។
លោកប្រធានរដ្ឋបានសម្ដែងជំនឿជាក់ថា ឈានទៅឆ្នាំ២០១៤និងប៉ុន្មានឆ្នាំខាង
មុខ ជាមួយកំលាំងរបស់ផែនមហាសាមគ្គីភាពជាតិ ការគាំទ្រជួយឧបត្ថម្ភរបស់មិត្តភក្តិ
អន្តរជាតិ ពិតប្រាកដថាបុព្វហេតុកសាងនិងការពារមាតុប្រទេសនឹងទទួលបានជោគ
ជ័យឯករាជ្យអធិបតេយ្យភាពឯកភាពបូរណៈភាពដែនដីនឹងត្រូវបានការពាររឹងមាំ ប្រជាជនវៀតណាមនឹងមានជីវភាពរស់នៅកាន់តែសម្បូរធូធារ សុភមង្គលនិងទទួល
បានជោគជ័យ៕