ប្រធានរដ្ឋបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ទីក្រុងហូជីមិញ។

ប្រធានរដ្ឋបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ទីក្រុងហូជីមិញ។ - ảnh 1
ប្រធានរដ្ឋបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ទីក្រុងហូជីមិញ។


        VOV-បន្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមុននឹងសម័យប្រជុំ
លើក​ទី៤ នាព្រឹកថ្ងៃទី១៨តុលា ប្រធានរដ្ឋវៀតណាម Truong Tan Sang និង
បណ្ដា​សមាជិកសភាទីក្រុងហូជីមិញបានជួបប្រាស្រ័យអ្នកបោះឆ្នោតខ័ណ្ឌ
ទី៤ទីក្រុង​ហូជីមិញ។ តាមនាមឲ្យគណៈប្រតិភូសមាជិកសភាទីក្រុងហូជីមិញ
ប្រធានរដ្ឋ Truong Tan Sang បានប្រមូលមតិសំណើររបស់អ្នកបោះឆ្នោត។
ផ្ដោតទៅលើ​បញ្ហាការពារអធិបតេយ្យភាពបូរណភាពដែនដីក្នុងនោះមានបញ្ហា
សមុទ្រខាងកើត ប្រធានរដ្ឋបានអះអាងថា ភារកិច្ចការពារឯករាជ្យអធិបតេយ្យ
ភាពគឺពិសិទ្ធ។ ប្រធានរដ្ឋក៏លើកច្បាស់ថាយើងបានកំណត់អធិបតេយ្យភាព
លើវិស័យចំនួន៣នោះ​គឺអធិបតេយ្យភាពកត្តិយុតដែលថ្មីបំផុតគឺយើងបាន
អនុម័តលើច្បាប់សមុទ្រ អំពីអធិបតេយ្យភាពជាក់ស្ដែងយើងកំពុងអភិវឌ្ឍន៍
បណ្ដាញ់សេដ្ឋកិច្ចសមុទ្រ អធិបតេយ្យភាពប្រវត្តិសាស្ត្រត្រូវបានបង្ហាញ ជាមួយភស្តុតាងយ៉ាងពេញលេញ។

       ចំពោះបញ្ហាប្រយុទ្ធប្រឆំាងអំពើពុករលួយ ប្រធានរដ្ឋបានអះអាងជាថ្មីម្តង
​ទៀត​នូវការធ្ងន់ធ្ងរនៃសភាពការអំពុករលួយ ដែលក្នុងរយៈពេលកន្លងទៅមិន
ទាន់​មានប្រសិទ្ធភាព ប្រការនេះបង្ខំឲ្យបក្សដឹកនាំជាផ្ទាល់។

        “យើងខ្ញុំត្រូវស្មោះត្រង់ និងជារៀងរាល់ឆ្នាំ​ភារកិច្ចរបស់យើងខ្ញុំគឺបោះឆ្នោត 
ដូច្នេះ រឿងនីមួយៗត្រូវច្បាស់លាស់ ដើម្បីក្រលែកមើលការជឿទុកចិត្តរបស់យើង​ខ្ញុំចំពោះមុខប្រជាជននិងរដ្ឋសភាគីយ៉ាងដូចម្តេច។ អគ្គលេខាបក្សកុម្មុយនីស្ដ
ទើប​នឹងមានបទថ្លែងមតិសន្និដ្ឋាន គឺការងារទាំងនោះដូចជាការក្រើនរំលឹក
១ដែរ”

        និយាដល់ខ្លឹមសារនៃសន្និបាតមជ្ឈឹមលើកទី៦ នីតិកាលទី១១ ប្រធានរដ្ឋ
បាន​ជូបដំណឹងថា សន្និបាតបានពិភាក្សាលើបញ្ហាជាច្រើន ប៉ុន្តែអ្នកបោះឆ្នោត
គឺយក​ចិត្ត​ទុកដាក់បំផុតលើរបាយករណ៌ត្រួតពិនិត្យរបស់ការិយាល័យនយោបាយ
និង​គណៈលេខា៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ