ប្រធានរដ្ឋបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ទីក្រុងហូជីមិញ។
(VOV) /  
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ។ (vov.vn) |
VOV-បន្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតក្រោយសម័យប្រជុំ
លើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣ នាថ្ងៃទី២៥មិថុនា ប្រធានរដ្ឋវៀត
ណាមលោក Truong Tan Sang សមាជិកសភានីតិកាលទី១៣និងសមាជិកសភា
ទីក្រុងហូជិមិញបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ដទី៤ទីក្រុងហូជីមិញ។ ក្នុងការជួបប្រាស្រ័យ បណ្ដាសមាជិកសភាទីក្រុងហូជីមិញបានរាយការណ៍ជា
មួយអ្នកបោះឆ្នោត អំពីលទ្ធផលសំខាន់មួយចំនួននៃសម័យប្រជុំលើកទី៥នាពេល
កន្លងមក។ សម័យប្រជុំលើកទី៥រដ្ឋសភានីតិកាលទី១៣បានអនុម័តលើគំរោងច្បាប់
ចំនួន៩និងសេចក្តីសំរេចចិត្តសំខាន់ចំនួន៨។ ក្នុងនោះគួរឲ្យយកចិត្តទុកដាក់គឺបាន
សំរេចការយកសន្លឹកឆ្នោតទំនុកទុកចិត្តចំពោះដំណែងសំខាន់ចំនួន៤៧ដោយ
រដ្ឋសភាជ្រើសតាំងរឺអនុម័ត។ ការអនុម័តលើបណ្ដាសេចក្តីសំរេចចិត្តនេះបាន
បង្ហាញការផ្លាស់ប្តូរសំខាន់ក្នុងជីវភាពនយោបាយតាមស្មារតីប្រជាធិបតេយ្យនៅ
ក្នុងរដ្ឋសភា រួមចំណែកលើកកំពស់សិទ្ធិធ្វើជាម្ចាស់របស់ប្រជាជនតាមរយៈការវាយតំលៃទំនុកទុកចិត្តការអនុវត្តភារកិច្ចរបស់អ្នកកាន់ដំណែងក្នុងក្បាលម៉ាស៊ីនថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជាតិ៕
-VOV