ប្រធានរដ្ឋលោក Tran Dai Quang ចាប់ផ្ដើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅឥណ្ឌា
(VOVWORLD) - នារសៀលថ្ងៃដដែល ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវ រួមជាមួយគណៈប្រតិភូវៀតណាម បានទៅកាន់ទីក្រុង Bodh Gaya រដ្ឋ Bihar ដែលជាកន្លែងបង្អង់ដំណើរដំបូងក្នុងដំណើរទស្សនកិច្ចលើកនេះ។
ពិធីទទួលបដិសណ្ឋាកិច្ចប្រធានរដ្ឋលោក Tran Dai Quang តាមទំនៀមទំលាប់ប្រពៃណីនៅទីក្រុង Bodh Gaya (រូបថត៖ VOV) |
នាយប់ថ្ងៃទី២ មិនា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចាប់ផ្ដើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២ដល់ទី៤ មិនា តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind។
នារសៀលថ្ងៃដដែល ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវ រួមជាមួយគណៈប្រតិភូវៀតណាម បានទៅកាន់ទីក្រុង Bodh Gaya រដ្ឋ Bihar ដែលជាកន្លែងបង្អង់ដំណើរដំបូងក្នុងដំណើរទស្សនកិច្ចលើកនេះ។ ប្រធានរដ្ឋ
ទិដ្ឋភាពក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្មរដ្ឋ Bihar (រូបថត៖ VOV) |
លោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្មរដ្ឋ Bihar លោក Prem Kumar។ ប្រធានរដ្ឋលោក Tran Dai Quang បានសម្ដែងក្ដីសប្បាយរីករាយនាពេលទៅទស្សនារដ្ឋ Bihar ពិសេសគឺ Bodh Gaya ដែលជាកន្លែងដ៏ពិសិដ្ឋមួយរបស់ពុទ្ធសាសនា។ លោកប្រធានរដ្ឋសង្កត់ធ្ងន់ថា វៀតណាមនិងឥណ្ឌាមានលក្ខណៈស្រដៀងគ្នាអំពីវប្បធម៌និងជំនឿសាសនា។ នេះក៏ជាគ្រឹះស្ថាន ដែលបង្កើតឡើងការជួបប្រាស្រ័យខាងវប្បធម៌ ខាងប្រជាជនដ៏ស៊ីជំរៅរវាងប្រទេសទាំងពីរ ហើយជាគ្រឹះស្ថាននៃចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងវៀតណាមនិងឥណ្ឌាទៀតផង។
នាថ្ងៃដដែល ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវ រួមជាមួយគណៈប្រតិភូវៀតណាមបានទៅទស្សនាវត្ត Phat Quoc Tu ជាវត្តវៀតណាមដំបូងនៅទីក្រុង Bodh Gaya៕