ប្រធានរដ្ឋលោក Tran Dai Quang ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ

ប្រធានរដ្ឋលោក Tran Dai Quang ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quang ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ


(VOVworld)-នាព្រឹកថ្ងៃទី៩ឧសភា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang រួមជាមួយបេក្ខជនសមាជិកសភានីតិកាលទី១៤បានមានការជួបប្រាស្រ័យ
ជាមួយ អ្នកបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ១ទីក្រុងហូជីមិញ រួមមានខ័ណ្ឌ
ទី១ ខ័ណ្ឌទី៣ និងខ័ណ្ឌទី៤។ ថ្លែងមតិនៅទីនេះ លោក Tran Dai Quang បាន សង្កត់ធ្ងន់ទៅលើការអាទិភាពចម្បងក្នុងកម្មវិធីសកម្មភាពរបស់លោកគឺ កសាង និងពង្រឹងប្រព័ន្ធច្បាប់សំដៅអនុវត្តជាក់ស្តែងនូវសេចក្តីសម្រេចចិត្ត មហាសន្និ
បាត លើកទី១២របស់បក្សកុម្មុយនិស្តវៀតណាមនិងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។
លោក Tran Dai Quang ក៏បានកំណត់ថា ក្នុងឋានៈរបស់ខ្លួន លោក នឹងរួមជាមួយ រដ្ឋាភិបាលបញ្ជាណែនាំការអនុវត្តដោយព្រមៗគ្នាគោលមាគ៌ាកិច្ចការ បរទេសឯក
រាជ្យ​ម្ចាស់ការ សន្តិភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ រក្សាបរិយា កាសសន្តិ
ភាព​ ស្ថិរភាព និងទទួលយករាល់ប្រភពកម្លាំងដើម្បីអភិវឌ្ឍន៍ប្រទេស ជាតិ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ