ប្រធានរដ្ឋលោក Tran Dai Quang ត្រួតពិនិត្យការងារត្រៀមរៀបចំសប្តាហ៍ជាន់ខ្ពស់ APEC២០១៧នៅទីក្រុង Da Nang

ប្រធានរដ្ឋលោក Tran Dai Quang ត្រួតពិនិត្យការងារត្រៀមរៀបចំសប្តាហ៍ជាន់ខ្ពស់ APEC២០១៧នៅទីក្រុង Da Nang  - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quang ថ្លែងមតិក្នុងជំនួបធ្វើការ (រូបថតៈ Việt Cường/VOV)

(VOVworld)-នាថ្ងៃទី១៨មេសានៅទីក្រុង Da Nang ប្រធានរដ្ឋវៀតណាមលោក Tran
Dai Quang និងក្រុមការងារបានអញ្ជើញទៅត្រួតពិនិត្យសំណង់បំរើសប្តាហ៍ជាន់ខ្ពស់
APEC ២០១៧។ នៅទីនេះ លោក Tran Dai Quang បានលើកច្បាស់ថា ការងាត្រៀម
រៀបចំ ឆ្នាំ APEC ២០១៧ជាចំណុចសំខាន់ក្នុងទំនាក់ទំនងកិច្ចការបរទេសរបស់ប្រ
ទេសជាតិក្នុងសម័យកាលថ្មី សម្តែងគោលមាគ៌ាម្ចាស់ការ សកម្មធ្វើសមាហរណកម្ម
អន្តរ ជាតិរបស់បក្ស និងរដ្ឋវៀតណាម ហើយនេះក៏ជាឱកាសដើម្បីប្រទេសជាតិបង្កើន
 វិស័យការទូតពហុភាគី និងធ្វើឲ្យស៊ីជម្រៅថែមទៀតជាមួយដៃគូជួរមុខក្នុងតំបន់និង
លើពិភពលោក នាំមកផលប្រយោជន៍ជាក់ស្តែងនិងលើកកំពស់ឋានៈអន្តរជាតិរបស់
 ប្រទេសជាតិផងដែរ។ លោក Tran Dai Quang បានស្នើឲ្យអនុគណៈកម្មការនៃគណៈ
កម្មាធិ ការជាតិ APEC ២០១៧និងទីក្រុង Da Nang គប្បីជម្រុញខ្លាំងល្បឿនកសាងនិង
ធានាសម្រេចតាមកាលកំណត់រាល់សំណង់ជាពិសេសគឺព្រលានយន្តហោះ Da Nang។
លោកប្រធានរដ្ឋបានសង្កត់ធ្ងន់លើតម្រូវការធានាដាច់ខាតសន្តិសុខនិង សុវត្ថភាព
សម្រាប់សប្តាហ៍ជាន់ខ្ពស់ ជាពិសេស ជម្រុញការផ្សព្វផ្សាយឲ្យប្រជាជន មានមនសិ
ការត្រឹមត្រូវអំពីសារៈសំខាន់នៃឆ្នាំ APEC ២០១៧ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ