ប្រធានរដ្ឋលោក Tran Dai Quang បញ្ចប់ប្រកបដោយជោគជ័យសកម្មភាពភាពក្នុង ក្របខ័ណ្ឌសន្និសិទ APEC ២០១៦

ប្រធានរដ្ឋលោក Tran Dai Quang បញ្ចប់ប្រកបដោយជោគជ័យសកម្មភាពភាពក្នុង ក្របខ័ណ្ឌសន្និសិទ APEC ២០១៦ - ảnh 1
ប្រធានរដ្ឋ លោក Tran Dai Quang ថតរូបជាមួយតំណាងចូលរួមសន្និសិទ

(VOVworld)-នាយប់ថ្ងៃទី២០វិច្ឆិកាតាមម៉ោងតំបន់ (ពោលគឺព្រឹកថ្ងៃទី២១វិច្ឆិកាតាម
 ម៉ោងហាណូយ) ប្រធានរដ្ឋវៀតណាម​លោក Tran Dai Quang និងលោកជំទាវរួមទាំង
 គណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានី Lima របស់ប៉េរូ បញ្ចប់ប្រ
កប ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍ជាន់ខ្ពស់លើកទី២៤នៃវេទិ
កាសហ ប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស្វីហ្វិក (APEC) ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី
២០វិច្ឆិកាឆ្នាំ ២០១៦។

        មុននោះ នារសៀលថ្ងៃទី២០វិច្ឆិកា តាមម៉ោងតំបន់ សន្និសីទជាន់ខ្ពស់ APEC
បានបើកសម័យបិទបញ្ចប់។ នៅក្នុងសម័យប្រជុំនេះ ក្នុងនាមជាថ្នាក់ដឹកនាំខឿន
សេដ្ឋកិច្ចម្ចាស់សន្និសីទ APEC ឆ្នាំ២០១៧ ប្រធានរដ្ឋវៀតណាមលោក Tran Dai
Quang ទទួលបានការអញ្ជើញថ្លែងមតិអំពីឆ្នាំ APEC ២០១៧នៅវៀតណាម។​លោក
 Tran Dai Quang បានអះអាងថា ការទទួលរៀបចំឆ្នាំ APEC ២០១៧​ជាកិច្ចការបរ
ទេសស្នូលរបស់ វៀតណាមដល់ឆ្នាំ២០២០ ដែលបង្ហាញនូវបំណងប្រាថ្នារបស់វៀត
ណាមចង់រួមចំណែក សកម្មទៅក្នុងដំណើរការរបស់ APEC និងនាំទ្វីបអាស៊ី-ប៉ាស៊ី
ហ្វិកកាន់តែអភិវឌ្ឍន៍ប្រ កបដោយវិបុលភាព។ ក៏នារសៀលថ្ងៃដដែល លោក Tran
 Dai Quang រួមជាមួយថ្នាក់ ដឹកនាំ APEC ចូលរួមសម័យប្រជុំពេញអង្គលើកទី២
ក្រោមប្រធានបទ “សន្តិសុខ ស្បៀងអាហារ បន្សាំជាមួយបម្រែបម្រួលអាកាសធាតុ
និងទាក់ទងផ្ទាល់ជាមួយប្រភព ទឹក” និង “តភ្ជាប់ទ្វីបអាស៊ី-ប៉ាស៊ីហ្វិក៖ឆ្ពោះទៅ
ការតភ្ជាប់ប្រសិទ្ធិភាពនិងជាក់ស្តែង”។​ទាំងអស់នេះជាខ្លឹមសារសហប្រតិបត្តិការ
សំខាន់របស់ APEC ក្នុងឆ្នាំ២០១៦។

        ក្នុងឱកាសចូលរួមសប្តាហ៍ជាន់ខ្ពស់ APEC លើកទី២៤នៅរដ្ឋធានី Lima ប្រទេស
 ប៉េរូ នារសៀលថ្ងៃទី២០វិច្ឆិកា ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញជួប
សន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ។​នៅទីនេះ ភាគីទាំងពីរបាន
ឯកភាព បង្កើនថែម​ទៀតទំនាក់ទំនងលើគ្រប់វិស័យ ព្រមទាំងជម្រុញការជួបប្រាស្រ័យ
 ប្រជាជន។​ថ្នាក់ដឹកនាំទាំងពីររូបក៏បានផ្លាស់ប្តូរចំពោះរាល់បញ្ហាអន្តរជាតិនិងតំបន់​
ដែល​ក្នុងនោះមានបញ្ហាសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ