ប្រធានរដ្ឋលោក Tran Dai Quang៖នាំខឿនវេជ្ជសាស្ត្រវៀតណាមឡើងកំរិតជឿលឿននៅក្នុងតំបន់និងអន្តរជាតិ
|
ប្រធានរដ្ឋលោក Tran Dai Quang៖នាំខឿនវេជ្ជសាស្ត្រវៀតណាមឡើងកំរិតជឿលឿននៅក្នុងតំបន់និងអន្តរជាតិ |
(VOV)_នាយប់ថ្ងៃទី២៧កុម្ភះ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួប
អនុស្សាវរីយ៍លើកទី៦២ទិវាគ្រូពេទ្យវៀតណាម ដោយប្រធានបទ៖សុខាភិបាលវៀតណាម
ផ្លាស់ប្តូរថ្មី ឆ្ពោះទៅការពេញចិត្តរបស់អ្នកជំងឺ។ ថ្លែងមតិនៅក្នុងពិធីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋជានិច្ចកាលយក
ចិត្តទុកដាក់បញ្ជាណែនាំធានាការថែទាំ លើកកំពស់សុខភាពសំរាប់ប្រជាជន ហើយ
ចាត់ទុកជាភារកិច្ចមួយក្នុងចំណោមភារកិច្ចជួរមុខ ក្នុងបុព្វហេតុកសាងនិងអភិ
វឌ្ឍន៍ប្រទេសជាតិ។ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖
“ គ្រូពេទ្យម្នាក់ៗ កម្មាភិបាលម្នាក់ៗ និងបុគ្គលិកផ្នែកសុខាភិបាលម្នាក់ៗត្រូវអនុវត្ត
ល្អតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ” គ្រូពេទ្យល្អក៏ជាមាតាល្អ” ពង្រីក
ថែមទៀតប្រពៃណីដ៏ត្រចះត្រចង់របស់ផ្នែកសុខាភិបាល ខំប្រឹងប្រែងសិក្សារៀនសូត្រ
ស្រាវជ្រាវ ក្តាប់ជាប់នូវចំណេះវិជ្ជាទំនើប នៃផ្នែកវេជ្ជសាស្ត្រពិភពលោក និងចំណុច
ល្អប្រសើរក្នុងវេជ្ជាសាស្ត្រប្រពៃណី។ កម្មាភិបាលផ្នែកសុខាភិបាលត្រូវខំប្រឹងប្រែងជា
និច្ចលើកកំពស់ជំនាញ សីលធម៌ ការទទួលខុសត្រូវ និងធ្វើអស់ពីកម្លាំងកាយចិត្ត
របស់ខ្លួនចំពោះអ្នកជំងឺ។”
ក៏ក្នុងឱកាសនេះដែរ ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានប្រគល់ជូនកិត្តិនាម៖
”គ្រួពេទ្យប្រជាជន”ចំពោះគ្រូពេទ្យឆ្នើមចំនួន១៤៣រូប និងបុគ្គលចំនួន៦រូបទៀត
ក្នុងផ្នែកសុខាភិបាល ត្រូវបានប្រគល់ជូនកិត្តិនាម៖”យុទ្ធជនប្រឡងប្រណាំងទូ
ទាំងប្រទេស”ផងដែរ៕