ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមសម្រាប់កំណែទម្រង់ប្រព័ន្ធយុត្តិធម៌

(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ខែកក្កដា នៅវិមានប្រធានរដ្ឋ (នៃទីក្រុងហាណូយ) លោកប្រធានរដ្ឋ តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំមជ្ឈឹមសម្រាប់កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំ វាយតម្លៃស្ថាន ភាព និងលទ្ធផលការងារនាពេលកន្លងមក ព្រមទាំងឯកភាពលើទិសដៅ និងកិច្ចការសំខាន់ៗ នាពេលខាងមុខ។

ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមសម្រាប់កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ - ảnh 1លោកប្រធានរដ្ឋតូ ឡឹម អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកប្រធានរដ្ឋ តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការដឹកនាំក្នុងអំឡុងពេលអាណត្តិរបស់ខ្លួន បានបញ្ជាណែនាំការសុក្រិតគោលនយោបាយ ច្បាប់ព្រហ្មទណ្ឌ និងរដ្ឋប្បវេណី និងនីតិវិធីតុលាការ។ កំណត់ពេលវេលា និងពេញលេញនូវគោលនយោបាយ និងគោលការណ៍ណែនាំស្តីពីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ក្នុងច្បាប់តុលាការសំខាន់ៗជាច្រើនដូចជា៖ ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់ឃុំខ្លួនបណ្តោះអាសន្ន ការឃុំខ្លួនបណ្តោះអាសន្ន ច្បាប់ស្តីពីការអនុវត្តសាលក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីការលើកលែងទោស ច្បាប់ស្តីពីសារការី និងច្បាប់ស្តីពីមេធាវី។

ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមសម្រាប់កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

លោកប្រធានរដ្ឋបានមានប្រសាសន៍ថា៖ “ក្នុងកិច្ចប្រជុំថ្ងៃនេះ សមាជិកនៃគណៈកម្មាធិការដឹកនាំបានឯកភាពធ្វើរបាយការណ៍ជូនការិយាល័យនយោ បាយអំពីភាពចាំបាច់ក្នុងការថែរក្សាការរៀបចំ និងប្រតិបត្តិការរបស់គណៈកម្មាធិការដឹកនាំ ដើម្បីជួយការិយាល័យនយោបាយដឹកនាំ និងដាក់ពង្រាយអនុវត្តប្រកបដោយប្រសិទ្ធភាពការងារកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ស្របតាមគោលនយោបាយរបស់បក្ស។ ជាពិសេស ភារកិច្ច និងដំណោះស្រាយលើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលមានចែងក្នុងសេចក្តីសម្រេចចិត្តលេខ ២៧”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ