ប្រធានរដ្ឋលើកសរសើក្រុមសិស្សានុស្សិសវៀតណាមចូលរួមការប្រឡង Olympic គណិតវិទ្យាអន្តរជាតិ។
(VOV) /  
|
ប្រធានរដ្ឋ Truong Tan Sang បានផ្ញើរសំបុត្រស្ងើចសរសើរបណ្ដាសិស្សានុស្សិស។ (vtc.vn) |
VOV-ក្តុមសិស្សានុស្សិសវៀតណាមចូលរួមការប្រឡង Olympic គណិតវិទ្យាអន្តរជាតិឆ្នាំ២០១៣ទទួលបានស្នាដៃខ្ពស់ជាមួយមេដាយមាសចំនួន
៣គ្រឿងនិងមេដាយប្រាក់ចំនួន៣គ្រឿងរៀបចំណាត់ថ្នាក់ទី៧។ ក្នុងឱកាសនេះ
ប្រធានរដ្ឋ Truong Tan Sang បានផ្ញើរសំបុត្រស្ងើចសរសើរបណ្ដាសិស្សានុស្សិស។
ក្នុងសំបុត្រ ប្រធានរដ្ឋបានអះអាងថារាល់ស្នាដៃរបស់សិស្សានុស្សិសវៀតណាម
ក្នុងបណ្ដាការប្រឡងអន្តរជាតិនិងមុខវិទ្យាមួយចំនួនបានបង្ហាញច្បាស់នូវបញ្ញា
របស់ប្រជាជាតិវៀតណាម ជាកត្តាមួយក្នុងចំណោមកត្តាស្នូលដើម្បីនាំវៀតណាម
ជាជំហានៗឈានឡើងស្មើរនឹងបណ្ដាមហាអំណាចលើសកលលោក។ ប្រធានរដ្ឋ
មានបំណងឲ្យបណ្ដាជំនាន់សិស្សានុស្សិសវៀតណាមពង្រីកថែមទៀតប្រពៃណីឧស្សាហ៍រៀនសូត្ររបស់ប្រជាជាតិដើម្បីបន្តបណ្ដាជំនាន់ជីដូនជីតា អនុវត្តដ៏ជោគ
ជ័យបុព្វហេតុឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម កសាងប្រទេសជាតិសម្បូរ
ធូធារនិងការពាររឹងមាំប្រទេសជាតិ៕
-VOV