ប្រធានរដ្ឋវៀតណាម Truong Tan Sang ជួបមុខក្រុមសមាជិការ សភានីតិកាលទី ១៣

ប្រធានរដ្ឋវៀតណាម Truong Tan Sang ជួបមុខក្រុមសមាជិការ សភានីតិកាលទី ១៣ - ảnh 1
ប្រធានរដ្ឋ Truong Tan Sang ជួបប្រាស្រ័យសមាជិកា
សភានីតិកាលទី១៣ (រូបថតៈ Internet)

(VOVworld)-ប្រធានរដ្ឋវៀតណាម លោកTruong Tan Sang បានមានពិធីជួប
ប្រាស្រ័យជាមួយក្រុមសមាជិកាសភានីតិកាលទី១៣នារសៀលថ្ងៃទី១៥វិច្ឆិកាក្នុង
ឱកាសកិច្ចប្រជុំលើកទី៤រដ្ឋសភានីតិកាលទី១៣ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង
ហាណូយ។ តាមប្រធានរដ្ឋថា អ្នកបោះឆ្នោត ទូទាំងប្រទេសមានគោលបំណង
ចង់ឃើញពីភាពស្វាហាប់ខ្ពស់ជាងទៀតរបស់ នារីក្នុងសកម្មភាពរបស់រដ្ឋសភា
ក៏ដូចជាលើគ្រប់វិស័យក្នុងជីវភាពរស់នៅ។ទន្ទឹមនឹងនោះ ប្រធានរដ្ឋក៏សង្កត់ធ្ងន់
ចំពោះតួនាទីពិសេសរបស់សមាជិកា សភាក្នុងការខំប្រឹងប្រែងបង្កការប្រែប្រួល
អំពីសមភាពភេទ។ ចូលរួមសកម្ម​ភាពរដ្ឋសភានីតិកាលទី១៣ មានសមាជិការ
ចំនួន១២២រូប។ ក្រុមសមាជិកាសភាឲ្យដឹងថានឹងបន្តយកចិត្តទុកដាក់ដល់គោល
នយោបាយបង្រួញគម្លាត សមភាពភេទក្នុងអាណតិ្តខាងមុខរបស់រដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ