នារសៀលថ្ងៃទី ២៦ កក្ដដា ប្រធានរដ្ឋវៀតណាម Truong Tan Sang បានអញ្ចើញទៅ
ដល់រដ្ឋធានី ម៉ូស្គូ សហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី តាមសេចក្តីអញ្ចើញរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី Vladimir Putin។ ក្រោយពីពិធី
ទទួលប្រធានរដ្ឋ Truong Tan Sang បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Dmitry
Medvedev។ ក្នុងជំនួបសន្ទនា ភាគីទាំង ២ បានឯកភាពចាត់ទុកថា៖ ក្នុងរយៈពេលកន្លង
ទៅ ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្ររវាងវៀតណាមនិងរុស្ស៊ីបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា
និងមានប្រសិទ្ធភាព។ ភាគីទាំង ២ វាយតំលៃចំពោះបណ្ដាគំរោងការណ៍សហប្រតិបត្តិ
ការយុទ្ធសាស្ត្រ ដែលវៀតណាមនិងរុស្ស៊ីកំពុងអនុវត្ត ក្នុងនោះសង្កត់ធ្ងន់ទៅលើសារៈ
សំខាន់របស់កិច្ចសហប្រតិបត្តិការលើវិស័យប្រេងឧស្ម័ន ថាមពលនុយក្លេអ៊ែរជាមួយ
ការដែលភាគីទាំង ២ កំពុងអនុវត្ត យ៉ាងសកម្មគំរោងការណ៍រោងចក្រថាមពលនុយ
ក្លេអ៊ែរ Ninh Thuan លេខ ១។
នាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Medvedev បានអះអាងថា៖ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី
នឹងបន្តយកចិត្តទុកដាក់ដល់ការអនុវត្តល្អបណ្ដាគំរោងការណ៍លើវិស័យថាមពល បង្កលក្ខណៈងាយស្រួល ដើម្បីបណ្ដាក្រុមហ៊ុនសាជីវកម្មប្រេងឧស្ម័ននៃប្រទេស
ទាំង ២ អនុវត្តកិច្ចសន្យានានា ដែលត្រូវបានចុះហត្ថលេខាក៏ដូចជាបើកទូលាយ
សកម្មភាពរុករកនិងធ្វើអាជីវកម្មប្រេងឧស្ម័ន នៅរុស្ស៊ី។
ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា៖ វៀតណាមនឹងបង្កលក្ខណៈងាយស្រួល ដើម្បីបណ្ដាក្រុមហ៊ុននិងសម្ព័ន្ធក្រុមហ៊ុនរបស់រុស្ស៊ីបន្តសហប្រតិបត្តិការរុករកនិងធ្វើ
អាជីវកម្មប្រេង ឧស្ម័ននៅតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម។ ថ្នាក់ដឹកនាំទាំង ២ រូប បានឯកភាពថា៖ ត្រូវជំរុញយ៉ាង ឆាប់ៗការចរចារនិងការចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងសហព័ន្ធរដ្ឋាការដោយចាត់ទុកថា៖ នេះគឺជាវិធានការដ៏សំខាន់និងចាំបាច់ ដើម្បីបង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី
បើកចេញយថាទស្សដ៏ធំធេងឲ្យទំនាក់ទំនង សហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម
វិនិយោគ សេវាកម្ម រវាងប្រទេសទាំង ២ ក្នុងរយៈពេលខាងមុខ។ ដោយឈរលើស្មារតី
នេះ តាមគំរោង ភាគីទាំង ២ នឹងចាប់ផ្តើមការចរចារ FTA វៀតណាម-សហព័ន្ធរដ្ឋាការ ក្នុងឱកាសសន្និសីទជាន់ខ្ពស់ APEC នឹងប្រព្រឹត្តទៅនាខែកញ្ញាឆ្នាំ ២០១២ នៅសហ
ព័ន្ធរុស្ស៊ី។ ប្រធានរដ្ឋ Truong Tan Sang និងនាយករដ្ឋម្ត្រី Dmitry Medevedev វាយតំលៃ
ខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការការពារប្រទេសបច្ចេកវិទ្យា
យោធា រវាងប្រទេសទាំង ២ ក្នុងរយៈពេលកន្លងទៅ។ ភាគីទាំង ២ បានអះអាងថា៖
ត្រូវបង្កើន កិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្ដាល វិទ្យាសាស្ត្របចេ្ចកវិទ្យា
វប្បធម៌ ទេសចរណ៍ ។ល។ តទៅទៀត។ ភាំគីទាំង ២ បានឯកភាពបង្កើនកិច្ចសហ
ប្រតិបត្តិការ រវាងបក្សកម្មុយនិស្តវៀតណាមនិងគណៈបក្ស “ប្រទេសរុស្ស៊ីឯកភាព”
ក្នុងនោះមាន ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ក្នុងរយៈពេលខាងមុខ។
នាយប់ថ្ងៃដ៏ដែល ប្រធានរដ្ឋ Truong Tan Sang បានមកសាកសួរសុខទុក្តកម្មាភិបាល បុគ្គលិកមន្ត្រីស្ថានទូកវៀតណាមប្រចាំនៅរុស្ស៊ី សហគមន៍អាណិកជនវៀតណាម
និង អង្គភាពអាជីវកម្មវៀតណាមនៅរុស្ស៊ី។
|
ប្រធានរដ្ឋ Truong Tan Sang បានជួបសន្ទនាជាមួយនាយក រដ្ឋមន្ត្រី Dmitry Medvedev។
(Image: TTXVN) |
ជូនដំណឹងអំពីការជួបសន្ទនានារសៀលថ្ងៃទី២៦កក្កដានៅរដ្ឋធានីម៉ូស្គូរវាង
នាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Medvedev និងប្រធានរដ្ឋវៀតណាម Truong Tan Sang ដែលកំពុងមានដំណើរទស្សនកិច្ចការងារនៅរុស្ស៊ីតាមសេចក្តីអញ្ចើញរបស់
ប្រធានាធិបតីរុស្ស៊ី Vladimir Putin បណ្ដាមធ្យោបាយសារព័ត៌មានមហាជនរុស្ស៊ីដូច
ជា ITAR-TASS RIA-NOVOSTI ជាដើមសុទ្ធតែបានស្ងើចសរសើរទំនាក់ទំនងសហប្រតិបត្តិការមានប្រសិទ្ធភាពរវាងរុស្ស៊ីនិងវៀតណាម។ មធ្យោបាយសារ
ព័ត៌មានរុស្ស៊ីបានលើកច្បាស់ថានាយករដ្ឋមន្ត្រី Medvedev បានវាយតំលៃដំណើរទស្សនកិច្ចការងារនៅសហព័ន្ធរុស្ស៊ីលើកនេះរបស់ប្រធានរដ្ឋវៀតណាម Truong
Tan Sang មានអត្ថន័យដ៏ធំធេងនិងមានសារៈសំខាន់ពិសេសចំពោះប្រទេសទាំង
ពីរ។ លោកបានអះអាងថា ទំនាក់ទំនងសហប្រតិបត្តិការរវាងរុស្ស៊ីនិងវៀតណាមអំពីសេដ្ឋកិច្ចពាណិជ្ជកម្មនិងក្នុងវិស័យមនុស្សធម៍គឺមានប្រសិទ្ធភាព ជាមួយតំលៃប្រាក់ផ្លាស់ប្តូរទំនិញឆ្នាំ២០១១បានកើន២៥%និងទទួលបានជាង៣ពាន់លានដុល្លារ
អាមេរិក។
ក្នុងឱកាសប្រធានរដ្ឋវៀតណាម Truong Tan Sang ទៅបំពេញទស្សនកិច្ចការងារ
នៅរុស្ស៊ី ស្ថាប័នសារព័ត៌មានវិមាន Kremlin បានចេញសេចក្តីថ្លែងការណ៍សារព័ត៌មាន លើកច្បាស់លិទ្ធផលសហប្រតិបត្តិការលើគ្រប់វិស័យរវាងរុស្ស៊ីនិងវៀតណាម ពិសេស គឺក្នុងវិស័យអប់រំនិងទេសចរណ៍ក្នុងរយៈពេលជិតៗនេះ៕