ប្រធានរដ្ឋវៀតណាម Truong tan Sang បានទទួលជួបរដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យប្រធានរដ្ឋឡាវ
(VOVWORLD) /  
|
ប្រធានរដ្ឋវៀតណាម លោក Truong tan Sang បានទទួលជួប រដ្ឋមន្ត្រី និងជា ប្រធានខុទ្ទកាល័យប្រធានរដ្ឋ ឡាវ Phong Savat Boupha (http://vov.vn) |
(VOVworld) - នាព្រឹកថ្ងៃទី 30 មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក
Truong tan Sang បានទទួលជួប រដ្ឋមន្ត្រី និងជា ប្រធានខុទ្ទកាល័យប្រធានរដ្ឋ ឡាវ Phong
Savat Boupha និងលោកជំទាវ រួមជាមួយ គណះប្រតិភូរឡាវ ដែលកំពុងមានដំណើរ
បំពេញ ទស្សនកិច្ច នៅវៀតណាម។ នៅជំនួបនេះ ប្រធានរដ្ឋ Truong Tan Sang បាន វាយតំលៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ប្រកបដោយមានប្រសិទ្ធភាពរវាងប្រទេស
ទាំងពីរ និងមានគោលបំណងថា៖ តាមរយះដំណើរទស្សនកចិច្ចលើកនេះ ភាគីទាំងពីរ និងចែករំលែកបទពិសោធន៏ ផ្លាស់ប្តូរយ៉ាងខ្មោះសរ នូវបណ្ដាការជំពាក់ជំពិន និងបណ្ដាវិធានការ ដើម្បី បង្កើនថែមទៀត កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋ Truong Tan Sang ក៏បានសង្កត់ធ្ងន់ថា៖ ឆ្នាំ 2012 ជាឆ្នាំ រំលឹកខួបអនុស្សាវរីយ៍ ទំនាក់ទំនងពិសេស វៀត
ណាម -ឡាវ ភាគីទាំងពីរ នឹងមានបណ្ដាដំណើរបំពេញទស្សនកិច្ចជាន់ខ្ពស់ជាច្រើន ដូរច្នេះ ការងារគឺធ្ងន់ធ្ងរ ទាមទារការខំប្រឹងប្រែងជាច្រើន របស់បណ្ដាកម្មាភិបាល
បុគ្គលិក របស់ខុទ្ទកាល័យប្រធានរដ្ឋនិយាយដោយឡែក និងបណ្ដាខុទ្ទកាល័យ
និយាយរួម។
ក៏ក្នុងព្រឹកថ្ងៃនេះដែរ រដ្ឋមន្ត្រី និងជា ប្រធានខុទ្ទកាល័យប្រធានរដ្ឋ វៀតណាម
Dao Viet Trung និង រដ្ឋមន្ត្រី និងជា ប្រធានខុទ្ទកាល័យប្រធានរដ្ឋឡាវ Phong Savat Boupha បានមានជំនួបសន្ទនាជាមួយគ្នា។ ភាគីទាំងពីរ បានផ្លាស់ប្តូរបណ្ដា បទ
ពិសោធន៏ ក្នុងការអនុវត្ត ភារកិច្ចទំនាក់ទំនងការទូតនៅក្នុងនិងក្រៅប្រទេស របស់ខុទ្ទកាល័យប្រធានរដ្ឋ ដើម្បីធ្វើយ៉ាងម៉េច ទទួលបានប្រសិទ្ធភាពខ្ពស់បំផុត។ បន្ទាប់នោះ ក្រោមការធ្វើជាកាក្សិលសាក្សី របស់ប្រធានរដ្ឋ Truong Tan Sang រដ្ឋមន្ត្រី និងជា ប្រធានខុទ្ទកាល័យប្រធានរដ្ឋ នៃប្រទេសទាំងពិរ ចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការ រវាងខុទ្ទកាល័យប្រធានរដ្ឋ នៃប្រទេសទាំងពីរ
វៀតណាម -ឡាវ៕
-VOVWORLD