ប្រធានរដ្ឋវៀតណាម លោក​ To Lam ទទួលជួបប្រធានរដ្ឋសភាគុយបា

(VOVWORLD) - នារសៀលថ្ងៃទី ២៤ ខែកក្កដា នៅវិមានប្រធានរដ្ឋក្នុងទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក To Lam បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋគុយបា ដឹកនាំដោយប្រធានរដ្ឋសភាលោក Esteban Lazo Hernandez មកចូលរួមរំលែកទុក្ខ និងចូលរួមពិធីបុណ្យសពរបស់អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong។

ប្រធានរដ្ឋ លោក To Lam បានអះអាងថា ដំណើរទស្សនកិច្ចនេះគឺជាការបង្ហាញដ៏រស់រវើកនៃទំនាក់ទំនងមិត្តភាពពិសេសរវាងវៀតណាម និងគុយបា ក៏ដូចជាចំណាប់អារម្មណ៍ដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ និងប្រជាជនគុយបា ជូនចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong។ ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez បានភ្ញើរសេចក្តីរំលែកទុក្ខយ៉ាងជ្រាលជ្រៅ របស់បក្ស រដ្ឋ រដ្ឋសភា និងប្រជាជនគុយបា ជូនចំពោះបក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះការលាចាកលោក របស់អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong; អះអាងថា មរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong មិនត្រឹមតែជាការបាត់បង់ដ៏ធំធេងសម្រាប់បក្ស រដ្ឋ ប្រជាជនវៀតណាម និងក្រុមគ្រួសារលោកអគ្គលេខាបក្សប៉ុណ្ណោះទេ ប៉ុន្តែបក្ស រដ្ឋ និងប្រជាជនគុយបាក៏បានបាត់បង់មិត្តដ៏ជិតស្និទ្ធ ដែលបានរួមវិភាគទានមិនចេះនឿយហត់ ចំពោះទំនាក់ទំនងវៀតណាម-គុយបា។

ប្រធានរដ្ឋវៀតណាម លោក​ To Lam ទទួលជួបប្រធានរដ្ឋសភាគុយបា - ảnh 1ប្រធានរដ្ឋវៀតណាម លោក To Lam និងប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez។ រូបថត៖ VOV

លោកប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ និងមានបំណងចង់បន្តជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពប្រពៃណីពិសេស រវាងវៀតណាម និងគុយបា; តែងតែប្រកៀកស្មាគ្នា អមដំណើរ និងគាំទ្របុព្វហេតុបដិវត្តន៍របស់ប្រជាជនគុយបា។ ទន្ទឹមនឹងនោះ ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ បម្រើបុព្វហេតុសន្តិភាព និងការអភិវឌ្ឍន៍របស់ប្រជាជាតិទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ