ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ជើញទៅជូនពរឆ្នាំថ្មីបក្សភាគ និងប្រជាជនខេត្ត Ninh Binh
ក្នុងឪកាសបុណ្យចូលឆ្នាំថ្មី នាថ្ងៃទី 29 មករា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ជើញទៅជូនពរឆ្នាំថ្មីបក្សភាគ និងប្រជាជនខេត្ត Ninh Binh (ភាគខាងជើងវៀតណាម)។ ប្រធានរដ្ឋបានស្ងើចសរសើរខេត្ត Ninh Binh បានសម្រេចបណ្ដាគោលដៅអភិវឌ្ឈន៏សេដ្ឋកិច្ច - សង្គមឆ្នាំ 2011។ ប្រធានរដ្ឋ Truong Tan Sang ក៏បានស្នើថា៖ ក្នុងឆ្នាំ 2012 ខេត្ត Ninh Binh បន្តរក្សាកំរិតកំណើនសេដ្ឋកិច្ច ក្លាយទៅជាដំបន់អភិវឌ្ឈន៏ល្អក្នុងដំបន់វាលសណ្ដទន្លេ Hong ។ ក្នុងឪកាសអញ្ជើញទៅបំពេញការងារនៅខេត្ត Ninh Binh ប្រធានរដ្ឋ Truong Tan Sang បានចូលរួមពិធីដាំដើមឈើអនុស្សវរីយ៏ នៅប៉ុស្ត៍ការពារព្រំដែនលេខ 104 អុតធុបនិងដាំដើមឈើអនុស្សាវរីយ៏ នៅព្រះវិហារ Nguyen Cong Tru ជាដើម៕