ប្រធានរដ្ឋវៀតណាមចូលរួមការជួបសន្ទនាអង្គភាពអាជីវកម្មវៀតណាម-អាមេរិក

ប្រធានរដ្ឋវៀតណាមចូលរួមការជួបសន្ទនាអង្គភាពអាជីវកម្មវៀតណាម-អាមេរិក - ảnh 1
ប្រធានរដ្ឋវៀតណាមចូលរួមការជួបសន្ទនាអង្គភាពអាជីវកម្មវៀតណាម-អាមេរិក


(VOVworld)-ក្នុងដំណើរទស្សនកិច្ចចូលរួមសន្និសីទកំពូលអ.ស.ប នារសៀលថ្ងៃ
ទី២៥កញ្ញា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួមជាមួយគណៈប្រតិ ភូជាន់ខ្ពស់វៀតណាមបានអញ្ជើញ ចូលរួមជំនួបសន្ទនាអង្គភាពអាជីវកម្មរវាង
វៀតណាម ជាមួយអាមេរិក ស្តីពីឥទ្ធិពលនៃកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក
(TPP)ចំពោះ វៀតណាម និងទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-អាមេរិក។ ថ្លែង
មតិនៅទីនេះ លោក Truong Tan Sang បានអះអាងថា៖

        “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ កំពុងជាបញ្ហា
ស្នូល ជាគ្រឹះស្ថាននិងជាកម្លាំងចលករសម្រាប់អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី។
នាបច្ចុប្បន្ន អាមេរិកជាដៃគូមួយក្មុងចំណោមដៃគូពាណិជ្ជកម្មជួរមុខរបស់វៀត
ណាម។ នារយៈពេល២០ឆ្នាំកន្លងទៅ ពាណិជ្ជកម្មទ្វេភាគីបានកើនជិត៩០ដង ពី៤រយលានដុល្លារក្នុងឆ្នាំ១៩៩៥ ឡើង​៣៦,៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៤។ ទទួលបានសមិទ្ធិទាំងអស់នេះ គឺដោយសារការរួមចំណែករបស់សហគមន៍អង្គ ភាពអាជីវកម្មនៃប្រទេសទាំងពីរ”។

        នៅទីនេះ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមនឹងអនុវត្តយ៉ាង
ខ្លាំងក្លារាល់វិធានការ ដើម្បីវៀតណាមនៅតែជាទីមកដល់គួរឲ្យទាក់ទាញ
សម្រាប់បណ្តាអង្គភាពអាជីវកម្ម ព្រមទាំងមានបំណងថា រដ្ឋាភិបាលអាមេរិកពុំ
អនុវត្តរបងរារាំងពាណិជ្ជកម្មចំពោះទំនិញវៀតណាម និងជម្រុញឲ្យបញ្ចប់យ៉ាង ឆាប់ៗកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រអន្តរប៉ាស៊ីហ្វិក(TPP)ទៀតផង ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ