ប្រធានរដ្ឋវៀតណាមចូលរួមពិធីរំលឹកខួបលើកទី៤០នៃទិវាប្រពៃណីអគ្គស្នងការបច្ចេកទេស(ក្រសួងការពារជាតិ)


ប្រធានរដ្ឋវៀតណាមចូលរួមពិធីរំលឹកខួបលើកទី៤០នៃទិវាប្រពៃណីអគ្គស្នងការបច្ចេកទេស(ក្រសួងការពារជាតិ) - ảnh 1
ប្រធានរដ្ឋវៀតណាមចូលរួមពិធីរំលឹកខួបលើកទី៤០នៃទិវាប្រពៃណីអគ្គស្នងការបច្ចេកទេស(ក្រសួង
ការពារជាតិ) (VOV)

        Vovworld-ថ្លែងមតិនៅពិធីរំលឹកខួបលើកទី៤០នៃទិវាប្រពៃណីអគ្គស្នងការ​បច្ចេកទេស(ក្រសួងការពារជាតិ) នាព្រឹកថ្ងៃទី១០កញ្ញា ប្រធានរដ្ឋវៀតណាម​លោក
Truong Tan Sang បានលើកច្បាស់ថា កងទ័ពប្រជាជនវៀតណាមត្រូវ​បានបក្សរដ្ឋ​និង​ប្រជាជនប្រគល់ភារកិច្ចជាកំលាំងស្នូលក្នុងបុព្វហេតុការពារ​ឯករាជ្យអធិបតេយ្យ​ភាពឯកភាពបូរណភាពដែនដីការពារបក្សការពាររបប​សង្គមនិយមនិងរក្សា​បរិយាកាសសន្តិភាពដើម្បីកសាងប្រទេសជាតិ។ ​នេះជា​បេសកកម្មដ៏ធ្ងន់ធ្ងរនិង​ភ្លឺស្វាងចំពោះកងទ័ពប្រជាជននិយាយរួមនិងអគ្គស្នងការបច្ចេកទេសនិយាយដោយ
ឡែក។ លោកប្រធានរដ្ឋបានសំណូមពរអគ្គស្នងការ​បច្ចេកទេសរួមជាមួយផ្នែក​បច្ចេកទេសកងទ័ពទាំងមូលពង្រីកតួនាទីជាស្ថាប័ន​អធិបតីសេនាធិការគណៈ​កម្មាធិការយោធាមជ្ឈឹមនិងក្រសួងការពារជាតិអំពីការងារបច្ចេកទេសយោធា។
លោក​ប្រធានរដ្ឋបានស្នើរអគ្គស្នងការបច្ចេកទេសយក​ចិត្តទុកដាក់ដល់ការងារបណ្ដុះ​
បណ្ដាល​បំប៉ុនហ្វឺកហាត់កសាងជួរកម្មាភិបាល​បុគ្គលិកបច្ចេកទេសមានសីលធម៍​នយោបាយល្អសមត្ថភាពបច្ចេកទេសល្អក្នុងការងារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ