ប្រធានរដ្ឋវៀតណាមចូលរួមមហាសន្និបាតយុទ្ធជនបដិវត្តន៍ដែលបានជាប់ឃុំឃាំងក្នុងពន្ធនាគារនៅខេត្ត Ninh Binh

(VOVworld) - នាថ្ងៃទី១២ សីហា នៅទីក្រុង Ninh Binh ភាគខាងជើងវៀតណាម យុទ្ធជនដិវត្តន៍ដែលធ្លាប់ជាប់ឃុំឃាំងក្នុងពន្ធនាគារចំនួន២០០នាក់ បានចូលរួម
មហាសន្និបាតលើកទី៣ នីតិកាល២០១៤-២០១៩ សំដៅរំលឹកឡើងវិញប្រពៃណី វាយតំលៃលទ្ធផលនៃការធ្វើសកម្មភាព និងដាក់ចេញទិសដៅភារចិច្ចក្នុងនិតិកាល
ខាងមុខ។ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងបណ្ដាថ្នាក់ដឹកនាំនៃ
ក្រសួង ស្ថាប័ន និងខេត្ត Ninh Binh បានចូលរួមមហាសន្និបាតនេះ។

ប្រធានរដ្ឋវៀតណាមចូលរួមមហាសន្និបាតយុទ្ធជនបដិវត្តន៍ដែលបានជាប់ឃុំឃាំងក្នុងពន្ធនាគារនៅខេត្ត Ninh Binh  - ảnh 1
ប្រធានរដ្ឋលោក Truong Tan Sang សាកសួរសុខទុក្ខបណ្ដាយុទ្ធជនបដិវត្តន៍
ដែលធ្លាប់ជាប់ឃុំឃាំងក្នុងពន្ទនាគារ

ថ្លែងមតិនៅទីនេះ​លោក Truong Tan Sang មានគោលបំណងថាបណ្ដាយុទ្ធជន
បដិវត្តន៍បន្តរក្សាឆន្ទៈប្រយុទ្ធ ស្មារតីបដិវត្តន៍រឹងមាំបន្តពង្រីកសេចក្ដីស្នេហារជាតិ ធ្វើគំរូភ្លឺស្វាងសំរាប់កូនចៅជំនាន់ក្រោយ។លោក Truong Tan Sang បានស្នើរឲ្យ
បណ្ដាយុទ្ធជនបដិវត្តន៍ចូលរួមក្នុងការអនុវត្តយន្តការប្រជាធិបតេយ្យនៅតំបន់
ផ្ដល់មតិកសាងបក្សនិងបន្តជំរុញខ្លាំងការសិក្សារៀនសូត្រ និងធ្វើពលកម្មតាម
គំរូសីលធម៏របស់លោកប្រធានហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ