ប្រធានរដ្ឋ​វៀតណាម​ជួបជាមួយ​ឯកអគ្គរដ្ឋ​ទូត​នៃ​បណ្ដា​ប្រទេស

          

ប្រធានរដ្ឋ​វៀតណាម​ជួបជាមួយ​ឯកអគ្គរដ្ឋ​ទូត​នៃ​បណ្ដា​ប្រទេស - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេស(http://ngovandu.net/)

(VOV)_នារសៀលថ្ងៃ ទី 28 ឧសភា នៅទីក្រុងហាណូយ ​ប្រធានរដ្ឋ​វៀតណាម​ 
លោក Truong Tan Sang បានទទួល​ជួបជាមួយ​ ឯកអគ្គរដ្ឋ​ទូត​នៃ​បណ្ដា​ប្រទេស  អ៊ីរ៉ង់  ម៉ូហ្សំប៊ិច ហ្សកហ្ស៊ី eritoria​ អេត្យូពី  ​ដែលបានមកជូន​សារតាំង​ ​​។ នៅជុំនួបសន្ទនា
ជាមួយបណ្ដា​ឯកអគ្គ​រដ្ឋទូត​ប្រធានរដ្ឋ Truong Tan Sang បានអះអាង​ថា៖​ គោលន
យោបាយ​កិច្ចការ​បរទេសរបស់វៀតណាម ជានិច្ចកាលគោរពការអភិវឌ្ឍន៍ ទំនាក់ ទំនងជាមួយបណ្ដាប្រទេសលើពិភពលោក ក្នុងនោះ មានអ៊ីរ៉ង់ ម៉ូហ្សំប៊ិច ហ្សកហ្ស៊ី 
eritoria​អេត្យូពី ។​ប្រធានរដ្ឋបានសម្ដែងនូវជំនឿជឿជាក់ថា៖​វៀតណាម​និងបណ្ដា​
ប្រទេស​នេះ​​នឹងបន្ត​គាំទ្រគ្នាទៅវិញទៅមក នៅបណ្ដាវេទិកាក្នុងដំបន់និងអន្តរជាតិ ​
រួមគ្នា​សហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសគឺ បណ្ដាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​
និងវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ