ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយបណ្ដាអង្គភាពអាជីវកម្មវិនិយោគនៅទីផ្សាររុស្ស៊ី
|
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយបណ្ដាអង្គភាពអាជីវកម្មវិនិយោគនៅទីផ្សាររុស្ស៊ី |
(VOV)_នារសៀលថ្ងៃទី២៤ ឧសភា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀត
ណាម) ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានមានជំនួបធ្វើការជាមួយ
បណ្ដាអង្គភាពអាជីវកម្មនៅក្នុងទីក្រុង ដើម្បីពិភាក្សាអំពីការវិនិយោគចូលមកទីផ្សា
រុស្ស៊ី ជាពិសេសគឺខេត្តមូស្គូ។ នៅទីនេះ អង្គភាពអាជីវករបានរាយការណ៍អំពីបណ្ដា
ឱកាស សក្ដានុភាពវិនិយោគចូលមករុស្ស៊ី។ ដំណាងថ្នាក់ដឹកនាំធនាគារពាណិជ្ជ
កម្មភាគហ៊ុន វិនិយោគនិងអភិវឌ្ឍន៍វៀតណាម ( BIDV) បានអោយដឹងថា៖ នាបច្ចុ
ប្បន្ន មានវិស័យចំនួន៦ ត្រូវបានស្នើអោយវិនិយោគចូលមកមូស្គូ នោះគឺ៖ តម្បាញ់កាត់ដេរ គ្រឿងឈើ ជលផល ទូរគមនាគមន៍ ផលិតគ្រឿងបន្លាស់អេឡិកត្រូនិក
សំណង់។ តាមគំរោង នាខែកញ្ញាខាងមុខនេះ នៅមូស្គូនឹងមានព្រឹត្តិការណ៍សំខាន់ៗ
៖ បើកការដ្ឋានសាងសងមណ្ឌលឧស្សាហកម្ម រៀបចំផ្សារណាត់ទំនិញវៀតណាម
គុណភាពខ្ពស់។ ជាពិសេស ការបង្កើតមណ្ឌលឧស្សាហកម្មនៅរុស្ស៊ី ដើម្បីបំរើទី
ផ្សាររុស្ស៊ីនេះ អាចផ្តល់ការងារធ្វើអោយពលករវៀតណាមចំនួន៤ហ្មឺននាក់។ លោក
Truong Tan Sang បានប្រសាសន៍ថា៖
“ ខ្ញុំជឿជាក់ថា៖ ដោយមានការប្តេជ្ញា និងសកម្មរបស់អាជីវករនានានេះ ការ
ផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរនឹងមានវិធានការវិនិយោគប្រ
កបដោយប្រសិទ្ធិភាព និងសមស្របបំផុត៕”