ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយសមាជិកក្រុមប្រឹក្សារដ្ឋចិន លោក Yang Jiéchí

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយសមាជិកក្រុមប្រឹក្សារដ្ឋចិន លោក Yang Jiéchí - ảnh 1
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយសមាជិកក្រុមប្រឹក្សារដ្ឋចិន លោក Yang Jiéchí

(VOV)_ថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយសមាជិកក្រុមប្រឹក្សារដ្ឋចិន ​លោក
Yang Jiéchí​ ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម និងអញ្ជើញ​ជាអធិបតី
កិច្ចប្រជុំលើកទី៩ គណៈកម្មាធិការបញ្ជាណែនាំសហប្រតិបត្តិការទ្វេ​ភាគីវៀតណាម-ចិន
 នារសៀលថ្ងៃទី២៧មិថុនា ប្រធានរ​ដ្ឋវៀតណាម លោក Tran Dai Quang បានអះអាង
ថា៖ បក្ស រដ្ឋនិងប្រជាជនវៀតណាមគោរពនិងយកចិត្ត​ទុកដាក់ចំពោះការពង្រឹងនិង
ពង្រីកទំនាក់ទំនងជិតខាងមិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យជាមួយបក្ស រដ្ឋា
ភិបាល និងប្រជាជនចិន ហើយចាត់ទុកនេះគឺជាអាទិភាពមួយក្នុងចំណោមអាទិភាព
ជួរមុខក្នុងគោលននយោបាយកិច្ចការបរទេសរបស់វៀតណាម។ ប្រធានរដ្ឋ លោក Tran
 Dai Quang ស្នើថាក្នុងរយៈពេល​ខាងមុខនេះ ភាគទាំងពីរគប្បីអនុវត្តយ៉ាងម៉ត់ចត់ 
បណ្ដាកិច្ចព្រមព្រៀងនិងការឯកភាពរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ បង្កើនទំនុកទុក
ចិត្តនយោបាយ និងការឃោសនាអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការមានផល
ប្រយោជន៍ដូចគ្នា។ 

          ស្ដីអំពីបញ្ហានៅសមុទ្រខាងកើត ប្រធានរដ្ឋស្នើអោយភាគីទាំងពីរអនុវត្តយ៉ាង
ម៉ត់ចត់កិច្ចព្រមព្រៀងនិងការឯកភាពរួម របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដែល​ក្នុងនោះ
មានការព្រមព្រៀងអំពីបណ្ដាគោលការជាសារវ័ន្តបញ្ជាណែនាំដោះ​ស្រាយជំលោះនៅលើសមុទ្រ វៀតណាមនិងចិន គ្រប់គ្រងការខ្វែងគំនិតប្រកបដោយល្អ​ គ្មានសកម្មភាព
បង្កើនជំលោះ និងអនុវត្តប្រកបដោយប្រសិទ្ធិភាព ​សេចក្ដី​ថ្លែងការណ៍ស្ដីអំពីប្រតិបត្តិ
សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេចការកសាងក្រមប្រតិបត្តិ
នៅសមុទ្រខាងកើត (COC) ដោះស្រាយ​ជំលោះដោយសន្តិវិធី សមស្របជាមួយច្បាប់
អន្តរជាតិ ដែលក្នុងនោះមាន​អនុសញ្ញា អង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ
 ​១៩៨២ រក្សាសន្តិភាព​ ស្ថិរភាពនៅសមុទ្រខាងកើត និងតំបន់។ 

          រីឯ  ​សមាជិកក្រុមប្រឹក្សារដ្ឋចិន លោកYang Jiéchí បានអះអាងថា៖​បក្ស​ រដ្ឋាភិ
បាលចិនជានិច្ចកាលពង្រឹងនិងពង្រីកទំនាក់ទំនងអ្នកជិតខាង​មិត្តភាព​ កិច្ចសហ
ប្រតិបត្តិការមានផលប្រយោជន៍ដូចគ្នាជាមួយវៀតណាម ។ លោកក៏​បានស្នើអោយ
ភាគីទាំងពីរត្រូវបន្តរក្សាការផ្លាស់ប្តូរជំនួបប្រាស្រ័យ ជំរុញកិច្ចសហប្រតិបត្តិការជាក់
ស្ដែង​លើគ្រប់វិស័យ និងដោះស្រាយជំលោះនៅលើសមុទ្រ​អោយបានសមស្រប។

          មុននេះ នាយប់ថ្ងៃទី២៧ មិថុនា អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក 
Nguyen Phu Trong ក៏មានជំនួបសន្ទនាជាមួយសមាជិកក្រុម​ប្រឹក្សារដ្ឋចិន លោកYang Jiéchí ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ