ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយអង្គភាពអាជីវកម្មតូចនិងមធ្យម

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយអង្គភាពអាជីវកម្មតូចនិងមធ្យម - ảnh 1
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយអង្គភាពអាជីវកម្មតូចនិងមធ្យម(dantri.com.vn )

          (VOV)_នាថ្ងៃទី ១៦ មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក 
Truong Tan Sang បានជួបសន្ទនាជាមួយ​អាជីវករ​ឆ្នើម​ចំនួន១៣០នាក់ ​ដំណាងអោយ មជ្ឈដ្ឋានអង្គភាពអាជីវកម្មតូចនិងមធ្យម ។ ​ប្រធានរដ្ឋ Truong Tan Sang បានចាត់ទុក
ថា៖​ក្នុងសភាពការណ៍ថ្មីនៃ​ស្ថានភាពធ្វើអាជីវកម្មបាននាំមកនូវការលំបាកសាកល្បង
ជាច្រើន ចំពោះ​អង្គភាពអាជីវកម្ម។ ប្រធានរដ្ឋបានលើកច្បាស់ថា៖​បណ្ដាអង្គភាពអាជីវ
កម្មតូចនិង​មធ្យម រក្សារបានណុវល្បឿនកំណើន ឆ្លងកាត់រាល់ការលំបាក សុទ្ធតែទទួល
បទ​ពិសោធន៍ជាច្រើន និងបទពិសោធន៍ដ៏ល្អទាំងនោះ ចាំបាច់ត្រូវពង្រឹងនិងពង្រីក បន្ថែមទៀតទៅដល់សហគមន៍។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋ ក៏បានស្នើគ្រប់​ក្រសួង​ស្ថាប័​ន យកចិត្តទុកដាក់ដោះស្រាយរាល់ការជំពាក់ជំពិនរបស់អង្គភាពអាជីវកម្មនានា។ ប្រ
ធានរដ្ឋ  Truong Tan Sang ក៏មានគោល​បំណងថា៖ បណ្ដាអង្គភាពអាជីវកម្មបន្តពង្រីក
កំលាំងពលំ ​ម្ចាស់ការឈាន​ទៅ​មុខ ទទួល​លទ្ធផលសកម្មអោយបានច្រើនក្នុង​ឆ្នាំថ្មី នាំ
ខឿនសេដ្ឋកិច្ច​ប្រទេសជាតិកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ