ប្រធានរដ្ឋវៀតណាមជួបសន្ទនាទ្វេភាគីនៅខាងក្រៅសន្និសីទ APEC


ប្រធានរដ្ឋវៀតណាមជួបសន្ទនាទ្វេភាគីនៅខាងក្រៅសន្និសីទ APEC - ảnh 1
ប្រធានរដ្ឋវៀតណាមជួបសន្ទនាទ្វេភាគីនៅខាងក្រៅសន្និសីទ APEC


        Vovworld-ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់វេទិការសហប្រតិបត្តិការ​សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនៅក្រុងម៉ានីលប្រទេសហ្វីលីពីន នាថ្ងៃទី១៨វិច្ឆិកា​ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានជួបសន្ទនាជាមួយ​ប្រធានាធិបតីប៉េរូនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងប្រធានមណ្ឌលរដ្ឋបាលពិសេស​ហុងកុង(ចិន)។

        នៅជំនួបសន្ទនាជាមួយប្រធានាធិបតីប៉េរូលោក Ollanta Humala ថ្នាក់ដឹក​នាំទាំងពីររូបបានសម្ដែងការសប្បាយរីករាយចំពោះការអភិវឌ្ឍន៍d*ល្អប្រសើរក្នុង​ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងវៀតណាមនិងប៉េរូ។ ប្រធានរដ្ឋ Truong Tan Sang បានស្នើរភាគីទាំងBIរដាក់ឲ្យដំណើរការគណៈកម្មាធិការអន្តរ​រដ្ឋាភិបាល​អំពីបញ្ហាសេដ្ឋកិច្ចនិងសហប្រតិបត្តិការបច្ចេកទេស ចរចារចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីពាណិជ្ជកម្មនិងវិនិយោគ។

        នៅជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Rajak ប្រធានរដ្ឋ​vơtNamបាន​សង្កត់ធ្ងន់ថា ឆ្នាំ២០១៥ជារបត់សំខាន់ខណៈដែលប្រទេសទាំងពីរបង្កើត​ទំនាក់​ទំនងដៃគូយុទ្ធសាស្ត្រជាផ្លូវការ។ ភាគីទាំងពីរឯកភាពជាក់ស្ដែងនិងអនុវត្ត​ខ្លឹមសារ​​ដៃគូយុទ្ធសាស្ត្រ រៀបចំសម័យប្រជុំលើកទី៥គណៈកម្មាធិការចំរុះ​ទទួល​បន្ទុកអំពីសេដ្ឋកិច្ចវិទ្យាសាស្ត្របច្ចេកទេសជាដើម។ លោកប្រធានរដ្ឋបានវាយ​តំលៃ​ខ្ពស់ម៉ាឡេស៊ីkjnugឋានៈប្រធានអាស៊ាន២០១៥បានមានការរួមចំណែក​សំខាន់​ជំរុញសាមគ្គីភាពនិងតួនាទីស្នូលរបស់អាស៊ានក្នុងបញ្ហាដំបន់។

        ទទួលជួបសន្ទនាជាមួយប្រធានមណ្ឌលរដ្ឋបាលពិសេសហុងកុង(ចិន) Leung Chun-ying ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសម្ដែងការសប្បាយរីករាយអំពីទំនាក់ទំនង​សហប្រតិបត្តិ​ការ​វៀតណាម-ហុងកុងដែលមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាអំពី​សេដ្ឋកិច្ចពាណិជ្ជកម្ម​វិនិយោគ​ទេសចរណ៍រួមជាមួយការអភិវឌ្ឍន៍នៃទំនាក់ទំនងដៃគូសហប្រតិបត្តិការ​យុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន។ លោក​ប្រធានរដ្ឋ​បានសង្កត់ធ្ងន់ថា សក្ដានុភាពសហប្រតិបត្តិការរវាងភាគីទាំងពីរនៅ​តែ​ធំធេងណាស់ដោយលើកទឹកចិត្តអង្គភាព​អាជីវកម្ម​ហុងកុងបើកទូលាយវិនិយោគអាជីវកម្មជា​មួយវៀតណាមដើម្បីឆ្លៀតឱកាស​ខណៈដែលវៀតណាមជាសមាជិកនៃ​សហគមន៍អាស៊ាន កិច្ចព្រមព្រៀង TPP និង FTA ជាច្រើនទៀត ស្វាគមន៍ការ​ជំរុញ​កាចរចារ FTA អាស៊ាន-ហុងកុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ