ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយប្រធានាធិបតីតំបន់ពាក់កណ្តាលស្វ័យយ័តZazabar
|
រូបថតៈ VTV
|
(VOV)-នាថ្ងៃទី២៣វិច្ឆិកា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋ Truong Tan Sang បាន
ទទួលជួបសន្ទនាជាមួយលោក Ali Mohamed Shein ប្រធានាធិបតីតំបន់ពាក់
កណ្តាលស្វ័យយ័ត្នZazibarចំណុះប្រទេសTanzaniaស្វ័ ដែលកំពុងបំពេញទស្សន
កិច្ចនៅវៀតណាម។ ក្នុងជំនួប ប្រធានរដ្ឋវៀតណាមបានថ្លែងអំណគុណការគាំទ្រ
របស់Tanzaniaចំពោះវៀតណាមជាបេក្ខភាពសមាជិកមិនអចិន្ត្រៃយ៌របស់ក្រុមប្រឹក្សា
សន្តិសុខអ.ស.បអាណាតិ្ត ២០២០-២០២១និងបណ្តាអង្គការផ្សេងៗរបស់អ.ស.ប។ ប្រធានរដ្ឋក៏សង្កត់ធ្ងន់ថា ភាគីទាំងពីរនៅមានសក្តានុភាពជាច្រើនដើម្បីសហប្រ តិបត្តិការដូចជាសេដ្ឋកិច្ចពាណិជ្ជកម្ម កសិកម្ម ជាដើម។ លោក Ali Mohamed
Shein ក៏បានជូនដំណឹងជាមួយប្រធានរដ្ឋវៀតណាមអំពីស្ថានភាពនយោបាយ អភិវឌ្ឍន៌សេដ្ឋកិច្ចមួយចំនួនរបស់ Zazibar និង Tanzania និងមានគោលបំណងចង់ឲ្យវៀតណាមចែករំលែកបទពិសោធន៌ជាមួយ Zazibar និង Tanzania អំពីរូបសណ្ឋានអភិវឌ្ឍន៌និងធានាសន្តិសុខស្បៀងអាហារនិងជម្រុញថែមទៀត កិច្ចសហប្រតិបតិ្តការដែលជាប្រៀបខ្លាំងរបស់ភាគីទាំងពីរផងដែរ៕