ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន

(VOV)_នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio
Kishida នារសៀលថ្ងៃទី១ សីហា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានថ្លែងអំណរគុណចំពោះជប៉ុន ដែលបានជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍​សេដ្ឋកិច្ចក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅដោយអះអាងថា៖វៀតណាមជា និច្ច កាលគាំទ្រជប៉ុនអភិវឌ្ឍន៍ប្រកបដោយសម្បូររុងរឿង ដើម្បីការអភិវឌ្ឍន៍រួមក្នុង
តំបន់អាស៊ី-ប៉ាស៊ីហ្វីក។ ប្រធានរដ្ឋបានចាត់ទុកថា៖ ប្រទេសទាំងពីរត្រូវរក្សារ
បណ្ដាជំនួប​សន្ទនាជាន់ខ្ពស់ ស្ដីពីបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិ។ ស្ដីពី
សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ប្រធានរដ្ឋបានអោយដឹងថា៖ បណ្ដាស្ថាប័នមានសមត្ថ
កិច្ចរបស់​វៀតណាមកំពុងពិនិត្យឡើងវិញ ដើម្បីដោះស្រាយការជំពាក់ជំពិន
សំរាប់បណ្ដា​អង្គភាពអាជីវកម្មជប៉ុនមកវិនិយោគ។

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន - ảnh 1
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន(TTXVN)

          ផ្លាស់ប្តូរអំពីបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិ រដ្ឋមន្ត្រីការបរទេស
 ​Fumio Kishida បានសម្ដែងថា៖ ជប៉ុនគាំទ្រគោលជំហររបស់វៀតណាម ​ដោះ​
ស្រាយ​ជំលោះដោយសន្តិវិធី គ្រឹះដ្ឋានច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញា​អង្គ
ការ​សហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ រដ្ឋមន្ត្រីការបរទេស​ជប៉ុន
​បាន​អោយ​ដឹងថា៖ជប៉ុនមានគោលបំណងសហប្រតិបត្តិការសកម្មជាងទៀតជា​មួយវៀតណាម ក្នុងវិស័យថាមពលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ