ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី
|
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី |
(VOV)_នារសៀលថ្ងៃទី១៥ ធ្នូ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang
បានអញ្ជើញជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីទីមួយរុស្ស៊ី លោក I.Su V-Lop
ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។ ប្រធានរដ្ឋ លោក Truong
Tan Sang បានស្នើថា៖ ក្នុងរយៈពេលបំពេញទស្សនកិច្ចលើកនេះនៅវៀតណាម
របស់ឧបនាយករដ្ឋមន្ត្រី ភាគីទាំងពីរត្រូវប្រមូលផ្តុំពិភាក្សាអំពីបណ្ដាបញ្ហាជាក់ស្ដែង
ត្រួតពិនិត្យនិងដោះស្រាយការជំពាក់ជំពិននៅសេសល់ នាំចេញវិធានការណ៍នានា
ដើម្បីជំរុញខ្លាំងថែមទៀត កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម និង
អនុវត្តគំរោងការណ៍សហប្រតិបត្តិការក្នុងវិស័យមុខព្រួញនៃប្រទេសទាំងពីរ។
ឧបនាយករដ្ឋមន្ត្រីទីមួយរុស្ស៊ី លោក I.Su V-Lop បានអះអាងថា៖នឹងធ្វើអស់ពី
ចិត្តអស់ពីថ្លើម ដើម្បីជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេដ្ឋ
កិច្ចអាស៊ី-អឺរ៉ុប ទទួលបានប្រសិទ្ធិភាពខ្ពស់។ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ត្រី
រុស្ស៊ី ក៏មានគោលបំណងថា៖ វៀតណាមចូលរួមកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម
ឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP) នឹងរួមចំណែកបង្កលក្ខណះ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ៕